បរទេស៖ Man City ត្រៀមចូលប្រឡូកក្នុងទីផ្សារដោះដូរកីឡាករដើម្បីសម្លឹងរកបេក្ខភាពមកជំនួស ខ្សែការពារ ​Fernandinho ដែលអាចចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាលនេះ។

Guardiola សម្លឹងឃើញកីឡាករ ៣រូប ទុកជំនួសកន្លែង Fernandinho - Khmerload

 

គេហទំព័រ A Bola បានចុះ​ផ្សាយ​ថា គ្រូ​បង្វឹកដែលកំពុងដឹកនាំក្លឹបឈរនៅកំពូលតារាង Premier League លោក Pep Guardiola បានចម្រាញ់​ជ្រើស យកកីឡាករ៣រូបមកពី៣ក្របខណ្ឌផ្សេងគ្នាមានដូចជាៈ 1. Joao Palhinha កំពុងលេងនៅក្លឹប (Sporting CP), 2. Denis Zakaria លេងអោយ (Borussia Monchengladbach) និង 3.កីឡាករ Sander Berge របស់​ក្រុម ​(Sheffield United)។

Guardiola សម្លឹងឃើញកីឡាករ ៣រូប ទុកជំនួសកន្លែង Fernandinho - Khmerload

Fernandinho កីឡាករអន្តរជាតិប្រេស៊ីលគឺបានដើរតួនាទីយ៉ាងសំខាន់កន្លងមក និងក្នុងការជួយក្រុម​អោយ​ខិត​កាន់តែកៀក ក្នុងការឈ្នះពាន៤នៅរដូវកាលនេះ។ ដូច្នេះបេក្ខភាពកីឡាករដែលត្រូវយកមកជំនួសរូបគេគឺគ្រូបង្វឹក អេស្បាញរូបនេះត្រូវតែធ្វើការសម្រេចចិត្តយ៉ាងម៉ត់ចត់បំផុត៕

 

ប្រភពព័ត៍មាន៖ Sportsmole