បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ការថាត្រៀមលក់កីឡាករមួយចំនួន ដើម្បីយកលុយទៅទិញខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Jadon Sancho ដែលជាគោលដៅរបស់ពួកគេគន្លង និងស្វែងរកខ្សែការពារឆ្នើមម្នាក់ទៀតដើម្បីយកមកចាប់ដៃគូរជាមួយនឹងប្រធានក្រុមរបស់ពួកគេ Harry Maguire។

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Manchester United ប្រហែលជាត្រូវលក់កីឡាករមួយចំនួនសិន ទើបពួកគេអាចនាំយកកីឡាករថ្មីៗមួយចូលរួមក្រុមតាមក្រោយ។ បើយោងទៅតាមសារព័ត៍មាន The Mirror បានអោយដឹងថាកីឡាករ៧នាក់ដែលក្លឹបបិសាចក្រហម Manchester United អាចនឹងលក់ចេញនោះមានដូចជា Jesse Lingard, Donny van de Beek, Phil Jones, Diogo Dalot, Andreas Pereira, Tahith Chong និង Brandon Williams ដែលពួកគេទាំងនេះសុទ្ធសឹងតែជាក្លឹបដែលប្រឈមនឹងការចាកចេញនាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ខណៈកីឡាករ Edinson Cavani, Juan Mata, Sergio Romero និង Lee Grant ក៏អាចនឹងទៅចូលរួមជាមួយនឹងក្លឹបដទៃដោយមិនមានខ្លួនដែល ដោយសារតែកុងត្រារបស់ពួកគេនឹងត្រូវផុតកំណត់នៅពេលចប់រដូវកាលនេះ។ ដូច្នេះកីឡាករប្រហែលជាមិនតិចជាង១១នាក់ទេដែលអាចនឹងដើរចេញពីទឹកដី Old Trafford នៅពេលចប់រដូវកាលនេះ។ មួយវិញទៀតអនាគតរបស់ខ្សែបម្រើឆ្នើម Paul Pogba នៅតែជាប្រធានដ៏ក្តៅកគុកក្នុងពិភពបាល់ទាត់ ប៉ុន្តែបើយោងទៅតាមសារព័ត៍មានដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា Pogba ទំនងជានឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅពេលចប់រដូវកាលនេះហើយ ដោយក្លឹប Real Madrid និង Juventus អាចនឹងជាទ្រនំថ្មីរបស់ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
