បរទេស៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបាននាំមុខក្លឹបដទៃក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Sergio Aguero របស់ក្លឹបមេឃខៀវ Manchester City ដែលទើបតែប្រកាសចែកផ្លូវកាលពីពេលកន្លងទៅ។

Thomas Tuchel forced to speak about Sergio Aguero and Erling Haaland as  striker transfer heat grows » Chelsea News

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប Manchester City នៅពេលចប់រដូវកាលនេះ ដោយកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅរដូវក្តៅខាង ក្រោយពីចំណាយពេលជាង១០ឆ្នាំជាមួយនឹងក្លឹបដែលមានទីតាំងនៅទីក្រុង Manchester មួយនេះ។ ក្លឹប Barcelona, Paris Saint-Germain និង Juventus គឺសុទ្ធតែជាក្លឹបដែលមានពាក្យចរចាមរាមចង់បាន Aguero ទៅចូលរួមក្រុម ប៉ុន្តែបើតាមចំណងចំណូលចិត្តរបស់ Aguero ផ្ទាល់គឺរូបគេចង់បន្តនៅក្របខណ្ឌ Premier League បន្តទៀត។

Chelsea 'in pole position to sign Sergio Aguero'

បើយោងទៅតាម Daily Mail បានអោយដឹងថា Chelsea គឺជាក្លឹបដែលមានក្តីសង្ឃឹមក្នុងការប្រជែងយកខ្សែប្រយុទ្ធរូបនេះទៅចូលរួមក្រុមនៅរដូវក្តៅខាងមុខ ហើយរឿងប្រាក់ឈ្នួល១៣លានផោនក្នុងមួយឆ្នាំគឺមិនមែនជាបញ្ហាសម្រាប់ក្នុងតោខៀវឡើយ។ បើតាមរាយបាយការណ៍ដដែលបានបន្តអោយដឹងថា Aguero មិនចង់ទៅចូលរួមជាមួយក្រុមគូរប្រជែងដ៏ធំរបស់ Manchester City គឺក្លឹប Manchester United ឡើយ ខណៈក្លឹប Liverpool មិនចាប់អារម្មណ៍ក្នុងនាំយកខ្សែប្រយុទ្ធមកចូលរួមក្រុមបន្ថែមទៀតទេ ដោយពួកគេកំពុងតែស្វែងរកខ្សែការពារដើម្បីយកមកពង្រឹងតំបន់ការពាររបស់ខ្លួន៕

 

ប្រភពព័័ត៍មាន៖ Sportsmole