បរទេស៖ លោក Pep Guardiola បានលើកឡើងថានឹងចងចាំរឿងរ៉ាវដ៏ល្អនៅរដូវកាលនេះក្រោយពីក្រុមMan.City របស់លោក បានផ្តួល ក្រុមលេខ ៣ Leicester នៅក្របខណ្ឌ Premier League ក្នុងលទ្ធផល២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ២ របស់ខ្សែការពារ Benjamin Mendy, Gabriel Jesus បន្តរុញអោយ Man City បង្កើនគម្លាត១១ ពិន្ទុពីការប្រកួត ៧ លើកនិងសម្លឹងឃើញឪកាសលើកពានលីកកំពូលអង់គ្លេសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ។ បន្ទាប់ពីបង្កើនគម្លាត ១៧ ពិន្ទុនៅលើកំពូលតារាងពីក្រុម Man Utd ដែលសល់២ប្រកួតនៅក្នុងដៃលោក Guardiola បានបន្ថែមទៀតថា: ខ្ញុំស្រឡាញ់ក្របខ័ណ្ឌ Premier League ច្រើនជាងការប្រកួតដទៃទៀត។ យើងជិតនិងដណ្តើមបាន ជើងឯកពីក្រុមការពារតំណែងជើងឯកគឺ Liverpool ហើយ។
/cdn.vox-cdn.com/uploads/chorus_image/image/69071675/1310629992.0.jpg)
ខ្សែការពារ Fernandinho រកគ្រាប់បាល់បញ្ចូលទីប៉ុន្តែមិនត្រូវបានផ្តល់ការអនុញ្ញាតិ ខណៈការទាត់បាល់ពិន័យ Free-kick របស់ Kevin de Bruyne ហើយនិង Riyad Mahrez ត្រូវបាន Kasper Schmeichel ជួយសង្គ្រោះបាន៕
ប្រភពព័ត៍មាន៖ BBC
 
                