បរទេស៖ ក្រុមហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងបានល្អ ដើម្បីសម្លឹងឃើញឪកាសឡើងមកដណ្តើមយកតំណែងមួយសម្រាប់ក្រុមកំពូលទាំងបួននៃក្របខ័ណ្ឌ Premier League ខណៈពួកគេបានលត់ Arsenal នៅឯកីឡដ្ឋាន Emirates ក្នុងលទ្ធផល៣ទល់និង០កាលពីយប់ថ្ងៃសៅរ៏។
៣គ្រាប់របស់ក្រុមលោក Jurgen Klopp រកបានដោយកីឡាករ Diego Jota តែតបញ្ចូលទីបានយ៉ាងល្អក្រោយការបញ្ជូនបាល់ពីស្លាបខាងស្តាំរបស់ Alexander Arnold នៅនាទីទី៦៤ មុនពេល Salah រកបានគ្រាប់បាល់ទី២នៅនាទីទី៦៨ក្រោយពីខ្សែការពារ Gabriel មិនអាចរារាំងរូបគេបាន។ គ្រាប់បាល់ទី៣កើតឡើងក្រោយពីGabriel បញ្ចូនបាល់មិនបានល្អធ្វើអោយ Alexander Arnold ឆាបយកបាល់បាននិងបញ្ចូនចូលទៅក្នុងតំបន់គ្រោះថ្នាក់ខណៈ Mane ជាអ្នកបញ្ជូនបន្តអោយ Jota បញ្ចប់ទីបានយ៉ាងល្អនៅនាទីទី៨២។
គួរកត់សម្គាល់ថាគឺជាពេលវេលាបង្ហាញសមត្ថភាពមួយសម្រាប់ Alexander Arnold ដែលគ្រូបង្វឹកអង់គ្លេស Gareth Southgate មាន អារម្មណ៍ថាមិនត្រូវការរូបគេ បើទោះបីជា Arnold បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ការប្រកួតនេះយ៉ាងណាក៏ដោយ។ បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី៣០ Liverpool មានគម្លាតតែពីរពិន្ទុប៉ុណ្ណោះបន្ទាប់ពីក្រុមលោក Thomas Tuchel ក្រោយពី Chelsea ត្រូវ West Brom លត់ក្នុងលទ្ធផល៥ទល់និង២មុនការប្រកួតរវាង Liverpool និង Arsenal ចាប់ផ្តើមនោះ៕
ប្រភពព័ត៍មាន៖ BBC