បរទេស៖ Real Sociedad បានបញ្ចប់ការរង់ចាំរយៈពេល ៣៤ ឆ្នាំសម្រាប់ការលើកពាន Copa del Rey ក្រោយផ្តួលគូប្រជែងគឺ ក្រុម Athletic Bilbao នៅវគ្គផ្តាច់ព្រ័ត្រដ៏តឹងរ៉ឹងមួយក្នុងទីក្រុង Seville កាលពីយប់ថ្ងៃសៅរ៏ដើម្បីលើកពានរង្វាន់ Copa Del Rey សម្រាប់រដូវកាល២០១៩-២០២០ដែលត្រូវបានពន្យាពេលកន្លងមក។

Athletic Bilbao vs. Real Sociedad - Match Report - April 3, 2021 | La Pelotita

បន្ទាប់ពីការពិនិត្យឡើងវិញរយៈ​ពេល ៥ នាទីដោយ VAR អាជ្ញាកណ្តាលបានសម្រេចចិត្តផ្តល់បាល់ពិន័យដល់ក្រុមReal Sociedad ខណៈ Mikel Oyarzabal ធ្វើបានសម្រេចនៅនាទីទី៦៣។ ផ្ទុយទៅវិញអាជ្ញាកណ្តាលកាត់សេចក្តីដែល បានផ្តល់ កាតក្រហម ក៏សម្រេចផ្តល់កាតលឿងអោយ Inigo Martinez  វិញក្រោយធ្វើអោយPortu ដួលក្នុង​តំបន់​គ្រោះថ្នាក់។ Bilbao នឹងត្រូវជួប Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Copa Del Rey នេះម្តងទៀតសម្រាប់​រដូវកាល​នេះនៅថ្ងៃទី ១៧ ខែមេសាខាងមុខនេះដើម្បីសម្លឹងឃើញឪកាសបញ្ចប់ការរង់ចាំរយៈពេល ៣៧ ឆ្នាំរបស់ពួកគេ។

Real Sociedad Edge Athletic Bilbao wins Copa del Rey final - India News Republic

គួរបញ្ជាក់ថាDavid Silva អតីតខ្សែបម្រើក្រុម Manchester City បានចូលលេងអោយក្រុម Real Sociedad នៅនាទី​ទី៨៥ នាទីខណៈ អតីតខ្សែការពារស្លាបឆ្វេងArsenal កីឡាករ Nacho Monrealក៏បានចូលលេងនៅជិតបញ្ចប់ ការ​ប្រកួត​ផងដែរ។ការពិតភាគីទាំងពីរនិងត្រូវជួបប្រកួតគ្នាម្តងទៀតសម្រាប់ក្របខណ្ឌ  La Liga  នៅថ្ងៃពុធនេះ​ដោយ​បច្ចុប្បន្ន​ Sociedad ឈរនៅលេខរៀងទី ៦ ខណៈ Bilbao ឈរនៅលេខរៀងទី ៩៕

ប្រភពព័ត៍មាន៖ BBC