បរទេស៖ Jesse Lingard បានបង្ហាញទម្រង់លេងល្អគួរអោយចាប់អារម្មណ៏ក្នុងពេលលេងខ្ចីជើងជាមួយក្រុមញញួរធំ West Ham ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកបិសាចក្រហម Man Utd លោក David Moyes ។

GW18 Differentials: Jesse Lingard

ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ​ស៊ុត​បញ្ចូលទីបាល់ ៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ២ ដងការបង្ហាញខ្លួន៧ លើក​នៅក្របខ័ណ្ឌ  Premier League សម្រា​ប់​ក្រុមមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដ៍។មួយវិញទៀតកីឡាករអន្តរជាតិអង់គ្លេសរូបនេះបាន ជួយអោយ​ក្រុម​ឈរនៅលេខរៀងទី ៥ ដែលជាឪកាសមួយ សម្រាប់មានកៅអីទៅលេងនៅក្របខណ្ ឌEuropa League រដូវកាល​ក្រោយ​។ ទោះយ៉ាងណា West Ham ក៏មានគម្លាតត្រឹមតែ២ ពិន្ទុបន្ទាប់ពីក្រុមលេខ៤ Chelseaដែលត្រូវប្រជែងយកកៅអី Champion League រដូវកាលក្រោយផងដែរ ដូច្នេះ Lingard កំពុងតែពិចារណាថានិងវិលត្រលប់មកទឹកដី Old Trafford វិញ​រឺ​យ៉ាង​ណា​។​

Jesse Lingard and Tricks of the Light - The New York Times

គេហទំព័រ ​​ESPN បានចុះផ្យាយថា មានលក្ខ៍ណ្ឌពីរដែល​ Lingard ចង់បានពីគ្រូប​ង្វឹកលោក Ole Gunnar Solskjaer ទី១គឺមានឪកាសចូលលេងជម្រើស១នាក់ដំបូង ឱ្យបានទៀងទាត់។ លក្ខណ្ឌទីពីរនោះគឺ Lingard ចង់អោយក្រុមម្ចាស់ជើង​ឯកអង់់គ្លេស២០សម័យបន្តកិច្ចសន្យាថ្មី បន្ថែមពីលើកិច្ចសន្យាបច្ចុប្បន្នដែលមានសុពលភាពនៅតែ មួយរដូវទៀតប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportbible