បរទេស៖ លោក Ole Gunnar Solskjaer បានទទួលស្គាល់ថា លោកត្រូវតែព្យាយាមដាស់ក្រុម Manchester United ឲ្យភ្ញាក់ពីដំណេក ខណៈដែលក្រុមបិសាចក្រហមមួយនេះ បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Brighton ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Danny Welbeck បានជួយឲ្យក្រុម Brighton រកបានគ្រាប់បាល់នាំមុខមុននៅពេលប្រកួតជាមួយនឹងអតីតក្រុមរបស់គេ ខណៈដែលក្រុមភ្ញៀវបានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតនៅតង់ទី១ នាកីឡដ្ឋាន Old Trafford។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្នុងរយៈពេលជាលើកទី៨ក្នុងក្របខ័ណ្ឌលីកនេះ ក្រុមរបស់លោក Solskjaer បានវាយបកដេញតាមពីក្រោយដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុមកំពុងតែនាំមុខលើតារាងលីក Manchester City ឲ្យមកនៅត្រឹម១៤ពិន្ទុ ក្រោយពីការរកបានគ្រាប់បាល់បញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Marcus Rashford និង Mason Greenwood នៅតង់ទី២។
លោក Solskjaer បានឲ្យដឹងថា៖ «យើងមិនអាចរកឃើញភាពស៊ីសង្វាក់គ្នារបស់យើងឡើយ។ យើងត្រូវការពេលវេលាពាក់កណ្តាលតង់ទីដើម្បីរៀបចំក្រុម។ ពេលខ្លះ ក្រោយពីការសម្រាកសម្រាប់ការប្រកួតអន្តរជាតិ យើងត្រូវការពេល ហើយបន្ទាប់មក ទើបយើងមានការភ្ញាក់រឭក នៅត្រឹមពាក់កណ្តាលតង់»៕
ប្រភពព័ត៌មាន៖ Channel News Asia