បរទេស៖ ក្រុមកំពូលតារាង La Liga គឺ Atletico Madrid បានរងបរាជ័យសម្រាប់សប្តាហ៏ទី២៩ជាមួយក្រុមម្ចាស់ផ្ទះ Sevilla  ដែលជារឿងខកខានក្នុងការបង្កើនគម្លាត​ពីក្រុមគូប្រជែង Real Madrid និង Barcelona។ នៅតង់ទី១​អ្នកចាំទីឆ្នើម Jan Oblak បានជួយសង្គ្រោះ បាល់ប៉េណាល់ទីរបស់ Lucas Ocampos បន្ទាប់ពីកីឡាករ  Saul Niguez បានបង្ក​កំហុស​អោយ​ខ្សែបម្រើ Ivan Rakitic ដួលក្នុងតំបន់គ្រោះថ្នាក់។

Ratings: Acuña goal leads Sevilla past Atlético - Into the Calderon

ប៉ុន្តែទីបំផុតខ្សែការពារអន្តរជាតិអាហ្សង់ទីន Marcos Acuna មានឪកាសតែតបញ្ចូលទីបានយ៉ាងល្អក្រោយការបញ្ជូន ពីស្លាបខាងស្តាំរបស់អតីតខ្សែការពារក្រុម ManCity កីឡាករ Jesus Navas សម្រាប់ការប្រកួតតង់ទី២នាទីទី៧០។

LaLiga: Here's how we covered Sevilla vs Atletico Madrid | Marca

Atletico Madrid  នៅមិនទាន់ប្រាកដថានិង អាចឈ្នះជើងឯកលីកកំពូលអេស្បាញជាលើកដំបូងរឺយ៉ាងណានោះទេ ក្រោយ​ខកខានចាប់តាំងពីឆ្នាំ ២០១៤ ពោលគិតត្រឹមសប្តាហ៏ទី២៩នេះគឺមានគម្លាតត្រឹម ៣ ពិន្ទុប៉ុណ្ណោះឈរនៅ​កំពូលតារាង​ខណៈ​ការប្រកួតនៅសល់ ៩ ដងទៀតនិងបញ្ចប់រដូវកាល។ Barcelona នឹងមានឪកាសឡើងមកឈរនៅចំណាត់ថ្នាក់​លេខ​២ ប្រសិនបើពួកគេយកឈ្នះក្រុម Real Valladolid ដែល​មាន​ចំណាត់ថ្នាក់លេខ ១៦ នៅយប់ថ្ងៃច័ន្ទនេះបាន៕