បរទេស៖ Jadon Sancho និងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១សម្រាប់​ក្រុម Dortmund ពេលជួបជាមួយអតីតក្រុមក្លឹបចាស់របស់ខ្លួនគឺ Man City នៅឯកីឡដ្ឋាន Etihad នាយប់ថ្ងៃ អង្គារនេះ។

Jadon Sancho could miss BOTH legs of huge Man City clash with Borussia  Dortmund star out injured - UK News Agency

អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លឹប Dortmund លោក Edin Terzic បញ្ជាក់ប្រាប់ថាខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម ជម្រើសជាតិអង់គ្លេសរូបនេះនៅមិនទាន់ជាសះស្បើយ ពីបញ្ហារបួសភ្លៅដែលជាហេតុធ្វើអោយរូបគេខកខានជួយអង់គ្លេស ប្រកួត វគ្គជម្រុះ World Cup ២០២២ថ្មីៗនេះជាមួយសាន់ម៉ារីណូ,អាល់បានីនិងប៉ូឡូញផងដែរ។កីឡាករ​វ័យ ២១ ឆ្នាំរូបនេះ​ក៏​នៅមិនទាន់ច្បាស់លាស់ថានិងអាចចូលលេងសម្រាប់ការប្រកួត ជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៅសប្តាហ៍នោះទេ។

Bundesliga | Borussia Dortmund's Jadon Sancho: "I've come back from the  break raring to go"

ក្រោយចាកចេញពី Man City នៅឆ្នាំ ២០១៧ ក្នុងនាមកីឡាករយុវជនថ្នាលរបស់ក្លឹប Sancho បានក្លាយជាបេក្ខភាព ចាប់​អារម្មណ៏និងចង់បានពីក្លឹបបិសាចក្រហមរយៈពេល២រដូវកាលចុងក្រោយនេះយ៉ាងខ្លាំង។​ ប៉ុន្តែតម្លៃខ្លួន​ដែលក្លឹប​Dortmund ចង់បានដ៏ខ្ពស់បំផុតគឺជាឧបសគ្គក្នុងការរារាំងរូបគេ វិលត្រលប់មកលេងនៅស្រុកកំណើតវិញ។ Dortmund បច្ចុប្បន្នឈរនៅលេខរៀងទី ៥ ក្នុងក្របខ័ណ្ឌ Bundesliga  ដូច្នេះឪកាសនៃការខកខាន​មិនជាប់​កៅអីទៅ​លេងនៅក្រប​ខណ្ឌ Champions League រដូវកាលក្រោយអាចធ្វើឱ្យក្រុមនិងពិបាករក្សាទុកកីឡាករឆ្នើមដូចជា Sancho និង Erling Haaland ជាដើមនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole