បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហមលោក Rio Ferdinand បានរិះគន់ការសម្រេចចិត្តរបស់អតីតគ្រូបង្វឹក​ Man Utd លោក  Louis Van Gaal ដែលបានសាង​កំហុស​ក្នុងការលក់កីឡាករ Danny Welbeck, Javier Hernandez និង Rafael da Silva អំឡុងពេលដែល​បុរស​សញ្ជាតិ​ហូឡង់រូបនេះនៅដឹកនាំក្លឹបក្នុងចន្លោះឆ្នាំ ២០១៤-២០១៦។

Solskjaer pays unique homage to Danny Welbeck after Man Utd defeated  Brighton / Qlur

លោក Ferdinand បញ្ជាក់ថា ទាំង Hernandez និង Rafael នៅតែមានទម្រង់លេងល្អ ហើយជាប់ជម្រើសដំបូងជានិច្ចកំលុង​ពេល៦​ឆ្នាំ​ជាមួយក្លឹប។ អតីតខ្សែប្រយុទ្ធសញ្ជាតិមិកសិក Hernandez រកបានគ្រាប់បាល់ដល់ទៅ ៥៩គ្រាប់ ក្រោយ​ចំណាយ​ពេលជិត១ទសវត្សសម្រាប់ក្លឹប ខណៈខ្សែការពារកូនភ្លោះ Rafael ក៏ត្រូវបានអតីតខ្សែការពារ Man Utd ជឿជាក់ថារូបគេ​នឹងអាច​នៅតែជាជម្រើសដំបូងសម្រាប់ក្រុម ប្រសិនជារូបគេបន្តមានវត្តមានជាមួយក្លឹបដល់ពេលបច្ចុប្បន្ននេះ​។

Manchester United urged to repeat Javier Hernandez transfer tactic -  Manchester Evening News

គួររំលឹកផងដែលថាពេលនោះ Welbeck ត្រូវបានក្លឹបលក់ទៅឱ្យក្រុមគូប្រជែង Arsenal នៅរដូវក្តៅឆ្នាំ ២០១៤ ខណៈដែល Hernandez និង Rafael ទាំងពីរបានចាកចេញពីទឹកដី Old Trafford នៅឆ្នាំបន្ទាប់។ មូលហេតុដែលលោក Van Gaal លក់ Welbeck ពេលនោះគឺដើម្បីទុកកន្លែងសម្រាប់ខ្សែប្រយុទ្ធចំណូលថ្មី Radamel Falcao ប៉ុន្តែវីរបុរស​ក្រុម​ជម្រើស​កូឡុំប៊ី​រូបនេះមិនទទួលបានជោគជ័យជាមួយក្លឹបនោះទេ។ យ៉ាងណាមិញ Welbeck ទើបតែរកគ្រាប់បាល់​ប្រឆាំងនិងក្លឹប​ចាស់កាលពីថ្ងៃអាទិត្យខណៈ Man Utd ផ្តួល Brighton ២ទល់និង១៕

 

ប្រភពព័ត៍មាន៖ Metro