បរទេស៖ Rio Ferdinand មានការជឿជាក់ថាការចុះហត្ថលេខានាំយកខ្សែបម្រើ Ruben Neves និង Youri Tielemans គឺមិនមែនជាចម្លើយដ៏សមស្របនិងផ្តល់ផលប្រយោជន៏ដែលឆ្លើយតប បញ្ហាតំបន់បម្រើ ដែលក្រុម Man. Utd កំពុងជួបនៅពេលនេះទេ។

Ferdinand advises Manchester United against signing Neves and Tielemans

Man. Utd បច្ចុប្បន្នកំពុងប្រឈមនិងការបាត់បង់ខ្សែបម្រើ Paul Pogba ក្នុងការ ផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer)នៅពេលបញ្ចប់រដូវកាលនេះ ខណៈអ្នកចាត់ការទូទៅ​បណ្តោះអាសន្ន​លោក Ralf Rangnick ក៏សម្លឹងឃើញពីការចង់ពង្រឹងក្រុមមុនពេល រូបលោកចាកចេញ។ វីរបុរសនិងជាអតីតខ្សែការពារMan.Utdបានប្រាប់នៅក្នុងវីដេអូVibe with Five ថាៈនិយាយដោយស្មោះត្រង់ ខ្ញុំពិតជាចូលចិត្តសមត្ថភាពពួកគេទាំងពីរនាក់នេះ ប៉ុន្តែប្រសិនជានិយាយពីការចង់នាំយករូបគេទំាងពីរមករួមក្រុម នោះខ្ញុំនិងជំទាស់និងមតិលើកឡើងខាងលើនេះ។ ហើយការយល់ឃើញរបស់ខ្ញុំនោះគឺកីឡាករមានសមត្ថភាព និង​គរជើងនិងមានជម្រើសច្រើន ហើយទម្រង់លេងចល័តនិងបំលាស់ទីកាន់តែមានភាព​តានតឹង​និង​មិន​បាន​រលូន​​ទេ។

Rio Ferdinand urges Man Utd to avoid Ruben Neves and Youri Tielemans  signings - The Xons

កីឡាករអន្តរជាតិព័រទុយហ្គាល់ Nevesត្រូវបានក្លឹប Wolves ចង់បានតម្លៃខ្លួន៤០ លានផោន ខណៈកីឡាករវ័យ ២៤ឆ្នាំរូបនេះនៅមានកុងត្រាជាង ២ ឆ្នាំទៀតនៅទឹកដីMolineux។ទន្ទឹមនឹងនេះកីឡាករអន្តរជាតិបែលហ្សិក  Tielemans​ដែលនៅសល់កុងត្រា១ឆ្នាំទៀត ក៏ស្ថិតក្នុងរ៉ាដារបស់ Man United  ខណៈ Leicester City ក៏ចង់​បានតម្លៃខ្លួន៣៥លានផោនផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro