បរទេស៖ Rio Ferdinand មានបំណងចង់ប្រាប់ Cristiano Ronaldo ឱ្យចូលទៅអង្គុយនៅកៅអីជាមួយ​កីឡា​ករបម្រុងវិញប្រសើរជាជាងឈរបញ្ជាបែបនេះ ។​​​អតីតខ្សែការពារប្រវត្តិសាស្រ្ត​ក្លឹបបន្ថែមថាៈ ប្រសិនខ្ញុំ​ជា​គ្រូប​ង្វឹក និយាយដោយស្មោះត្រង់ខ្ញុំនិងអោយគាត់អង្គុយចុះ។ ការលើកឡើងរបស់វីរបុរសក្លឹបរូបនេះ​កើត​​មា​ន​ ក្រោយពីប្រធានក្រុម ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់Ronaldo បានបញ្ចេញកាយវិការរអ៊ូរទាំ ចាប់​ផ្តើម​រអ៊ូរ ទាំដោយពាក្យសម្តី និង បញ្ជា​មិត្តរួម​ក្រុម​​ក្រោយប្តូរចេញ​កំលុង​ពេល​Man.Utd ចាញ់ Young Boysក្នុងលទ្ធផល២ទល់និង១ ។

Rio Ferdinand would have told Cristiano Ronaldo to 'sit down' in Manchester  United's loss - Saty Obchod News

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបន្តការចាប់ផ្តើមរកគ្រាប់បាល់​ជាលើកដំបូងសម្រាប់ការ​ប្រកួត​ជម្រុះក្នុង​ពូល​នៅ​ក្រប​ខ័ណ្ឌ Champions League នៅថ្ងៃអង្គារខណៈ Aaron Wan-Bissaka ត្រូវបានពិន័យ​កាត​ក្រហមភ្លាមៗនៅមុនពេលបញ្ចប់តង់ទី ១ផងដែរ។ Ronaldo ក៏ដូចជាមិត្តរួមក្រុម Bruno Fernandes ត្រូវបានដកចេញនៅនាទីទី ៧២ នៃការប្រកួតដែលជាការសម្រេចចិត្តមួយ ដែលបានធ្វើ ឱ្យមានការរិះគន់ដល់ការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ។

Rio Ferdinand criticises Cristiano Ronaldo antics during Man United defeat  to Young Boys

ប៉ុន្តែ​ជំនួសឱ្យការចូលទៅអង្គុយសម្រាក Ronaldo បានបន្តឈរនៅក្បែរ លោក Solskjaer ហើយណែនាំពី បច្ចេកទេសលេងដល់មិត្តរួមក្រុមកំពុងនៅទីលានខណៈ Fernandes ក៏បានចូលរួមផងដែរដែរ។ វាមិនមែនជារឿងចៃដន្យនោះទេដែលម្ចាស់ពានបាល់មាស៥សម័យ បានបញ្ចេញកាយវិការរបៀបនេះ ព្រោះតែកន្លងមក នៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ ២០១៦ ក៏ធ្លាប់បាន​បង្ហាញទង្វើដូចនេះផង​ដែរ​ពេល​ពួក​គេផ្តួលបារាំងដើម្បីលើកពានជាប្រវត្តិសាស្រ្ត៕

 

ប្រភពព័ត៍មាន៖ Metro