បរទេស៖ ខ្សែបម្រើ Jesse Lingard នៅតែបង្ហាញទម្រង់លេងបានល្អបំផុតជាមួយការប្រើប្រាស់ល្បឿនដោយការអូសបាល់ពីពាក់កណ្តាលតារាងបន្ទាប់ពីការបញ្ជូនរបស់មិត្តរួមក្រុម Coufal ដោយស៊ុតបញ្ចូលទីបើកឆាកអោយក្រុមភ្ញៀវ West Ham យកឈ្នះលើម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល៣ទល់និង២កាលពីយប់ថ្ងៃច័ន្ទ និង ជាសប្តាហ៏ទី៣០នៅក្របខណ្ឌ Premier League ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានវិលត្រលប់មកជួយក្រុមញញួរធំវិញបន្ទាប់ពីបំពេញកាតព្វសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសបានចូលលេងក្នុងវគ្គជម្រុះ World Cup ២០២២ក្នុងជ័យជំនះទាំងបីប្រកួតកាលពីសប្តាហ៏មុន។
Lingard បានបន្តបង្ហាញទម្រង់លេងឡើងជើងជាបន្តបន្ទាប់ពីត្រូវអាណាព្យាបាលបិសាចក្រហម Man Utd អោយWest Ham ខ្ចីជើងកាលពីខែមករាដោយរកបាន៦គ្រាប់និងបង្កើតឪកាសបញ្ចប់ទីដល់៣លើកជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ៕
ប្រភពព័ត៍មាន៖ Sportbible