បរទេស៖ ការ​ចាប់​ផ្តើម​យ៉ាងល្អ​​ឥត​ខ្ចោះ​របស់​លោក Thomas Tuchel ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ដើរខុសផ្លូវ នៅពេល​ដែល West Bromwich Albion បានក្លាយ​ជាក្រុម​ដំបូង​គេក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ នៅ​កីឡដ្ឋាន Stamford Bridge ក្នុង​រយៈ​ពេល​១០​ឆ្នាំ កាលពីថ្ងៃ​សៅរ៍​។

Thomas Tuchel sets out Chelsea approach and admits PSG exit has complicated  family life | Football News | Sky Sports

ការ​រង​ពិន័យកាតក្រហម​របស់​ខ្សែ​ការ​ពារ​ Thiago Silva នៅ​ដើម​តង់ បានក្លាយ​ជា​​ដើម​ហេតុ​ចម្បង​ក្នុង​ពេល​ពួកគេ​បាន​រង​បរា​ជ័យក្នុងលទ្ធ​ផល ៥-២ ខណៈ​ដែល​លទ្ធផល​នេះ បានបញ្ចប់​ការ​មិនស្គាល់​ចាញ់​របស់​លោក Tuchel ត្រឹម​១៤​ប្រកួត បើ​គិត​ចាប់​តាំងពីចូល​ជំនួស​លោក​គ្រូបង្វឹក Frank Lampard កាលពី​ខែមករា​។ បច្ចុប្បន្ន គ្រូបង្វឹកសញ្ជាតិ​អាល្លឺ​ម៉ង់រូបនេះ ត្រូវ​តែ​បង្ហាញ​ថា លោក​អាច​ដោះ​ស្រាយ​​បញ្ហា​ជាលើកដំបូង​ជា​មួយនឹងក្រុមនៅ​ទីក្រុង​ឡុងដ៍​របស់​លោក​។ លោក Tuchel បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​ដាស់​តឿន​មួយ​។ យើង​នឹង​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​។ វា​ពិត​ជា​សំខាន់ណាស់​ដែល​យើង​ត្រូវ​ស្តា​រមុខ​មាត់​វិញ​។ ខ្ញុំមិន​បាន​គិត​ថា វា​នឹង​កើត​ឡើង​ឡើយ ប៉ុន្តែ ពេលនេះ យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ រួម​ទាំង​ខ្ញុំ​ដែរ និង​លុប​ចោលកំហុសនេះ​»​​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​មិន​អាច​បាត់​បង់​ការផ្តោត​អារម្មណ៍ ក្រោយពី​ការ​ប្រកួត​១៥ ឬ​១៤​​លើកឡើយ​។ យើងមិន​អាច​បោះ​បង់​ការ​ជឿជាក់​ដែល​យើង​មាន​លើ​កីឡាករ​ទាំង​នេះ​ឡើយ​»​។ Chelsea ត្រូវ​តែ​ស្តារ​មុខមាត់​វិញ ពេល​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Porto ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ នៅ​ទីក្រុង Seville ដោយ​សារ​តែ​ការរិតត្បិត​ជុំ​វិញកា​រផ្ទុះ​ការ​ឆ្លង​វីរុសកូរ៉ូណា​នៅ​អង់គ្លេស និង​អេ​ស្ប៉ាញ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asiaលោក Tuchel ជួបការសម្រេចចចិត្តដ៏ឈឺក្បាល ពេល Chelsea ទៅជួប Porto