បរទេស៖ ខ្សែប្រយុទ្ធ Sergio Aguero ទំនងជាអាចនឹងបោះបង់ឱកាសក្នុងការលេងនៅក្របខណ្ឌ Champions League ដើម្បីបន្តអាជីពរបស់ខ្លួននៅក្របខណ្ឌ Premier League បន្តទៀត។

Solskjaer rules out move for Aguero: 'If you play for Man Utd, you don't go  to Man City'

បន្ទាប់ពីទទួលជោគជ័យជាច្រើននៅទឹកដី Etihad ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនឹងចាកចេញពី Man City នៅពេលកុងត្រារបស់គេផុតកំណត់នៅពេលចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបច្ចុប្បន្នចរចារជាមួយក្លឹបដទៃបានទាំងនៅតំបន់អឺរ៉ុប ប៉ុន្តែទោះបីជាយ៉ាងណារូបគេអាចនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅពេលចប់រដូវកាលនេះ។

Sergio Aguero has changed his mind over next transfer move to put Chelsea  and Tottenham on alert - football.london

បើយោងទៅតាម The Telegraph បានអោយដឹងថាក្លឹបគូរប្រជែងរបស់ Man City ដូចជា Chelsea និង Tottenham Hotspur គឺក្លឹបដែលទំនងជាអាចនឹងយក Aguero ទៅចូលរួមជាមួយនឹងពួកគេសម្រាប់រដូវកាលក្រោយ ខណៈដែលក្លឹបទាំង២នេះនៅមិនទាន់ច្បាស់ថាអាចមានកៅអីលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយនៅឡើយទេ។ ក្រៅពីក្លឹប២នេះមានក្លឹប PSG និង Barcelona ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole