បរទេស៖ ក្រុមម្ចាស់ផ្ទះ Inter Milan បានបង្កើនឪកាសមួយជំហានទៀតដើម្បីសម្លឹងឃើញឪកាសឈ្នះពានលីកកំពូល Serie A រយៈពេល ៩ ឆ្នាំរបស់ខ្លួនក្រោយ ផ្តួលក្រុមភ្ញៀវ Sassuolo សម្រាប់ការប្រកួតសប្តាហ៏ទី២៩កាលពីយប់ថ្ងៃពុធ។ Romelu Lukaku មាន ឪកាសរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមលោក Antonio Conte មុនពេល Lautaro Martinez រក​គ្រាប់​បាល់​ទី២នៅលើទីលាន San Siro។

Inter Milan unveil patchwork jersey with new logo - World Today News

ទោះយ៉ាងណាក្រុមភ្ញៀវ Sassuolo រកបានគ្រាប់បាល់វាយបកតាមពីក្រោយវិញដោយកីឡាករ Hamed Traore មុនបញ្ចប់​ការ​ប្រកួតតែមិនអាចស្រោចស្រង់ស្ថានការណ៏បាននោះទេ។

With Cuadrado as a midfielder, Juventus beats Napoli | Football24 News English

សម្រាប់ Juventus ក៏បានឈ្នះការប្រកួតផងដែរក្រោយពីផ្តួលក្រុម Napoli ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅឈរនៅលេខ ៣ ដោយដេញតាមពីក្រោយក្រុមលេខ២ AC Milan ចំនួន ១ ពិន្ទុនិង ១២ ពិន្ទុតាមពីក្រោយក្រុម Inter Milan ខណៈ ការ​ប្រកួតនៅសល់ ៩ ដងទៀតនិងបញ្ចប់រដូវកាល។ ក្រុមលោក Andrea Pirlo ទោះបីជាទទួលបានជ័យជំនះប៉ុន្តែនៅមាន គម្លាត​ឃ្លាតឆ្ងាយក្នុងការឈ្នះជើងឯកអ៊ីតាលីជាលើកទី១០ជាប់ជាប់ៗគ្នា៕

ប្រភពព័ត៍មាន៖ BBC