បរទេស៖ ការ​ប្រកួត​ដ៏​រំភើប​ឈ្មោះថា Clasico ជាលើក​ទី​៤៥​របស់ Lionel Messi នៅ​ថ្ងៃ​​សៅរ៍ ក៏​អាច​នឹងក្លាយ​ជា​​ការ​ប្រកួត​ជាលើក​ចុងក្រោយ​របស់​គេ​​ផង​ដែរ ខណៈ​ដែល​ក្រុម Barcelona សម្លឹង​រក​ការ​ពង្រឹង​ការ​អភិវឌ្ឍ​របស់ពួក​គេ​ក្រោម​ការដឹកនាំ​របស់​លោក Ronald Koeman តាម​រយៈ​ការ​ផ្តួល​ក្រុម Real Madrid ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង​ក្រប​ខ័ណ្ឌ La Liga​។

រង្វាន់​សម្រាប់ក្រុម​ឈ្នះ​នៅកីឡដ្ឋាន Valdebebas គឺ​ការ​ទម្លាក់ក្រុម Atletico Madrid ចេញពី​ចំណាត់​ថ្នាក់​លេខ​​១ ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពី​ខែ​ធ្នូ ពោល​គឺ​នៅមុន​ពេល​ពួក​គេ​បាន​នាំមុខ​ដល់​ទៅ​១០ពិន្ទុ ជាមួយនឹង​ការ​សល់​១​ប្រកួត​ក្នុង​ដៃ កាលពី​ដើម​ខែ​កុម្ភៈ​។ ប៉ុន្តែ ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម Atletico នា​ពេលថ្មី​ៗនេះបូក​រួម​ទាំង​ក្រុម Real Madrid និង Barca ឡើង​ទម្រង់លេង បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​មាន​ពិន្ទុ​នាំមុខ​របស់​ពួកគេនឹង​បញ្ចប់​។ ជាមួយ​គ្នានេះ សំណួរ​ផ្សេង​ៗ​កំពុង​តែ​ចោទ​សួរ​ថា តើក្រុមរ​បស់​លោក Diego Simeone អាច​ស្រោច​ស្រង់​វិញ និង​រៀប​ចំ​ក្រុមឡើង​វិញ ដើម្បី​រក្សា​ការ​ស្ថិតក្នុងការ​ប្រជែងដ​ណ្តើម​ពាន​រហូ​ត​ដល់​ដំណាក់កាល​ចុងក្រោយ ឬ​អត់​​។

ក្រុម​ដែល Atletico នឹង​ត្រូវ​ប្រជែង​ជាមួយ នៅក្នុង​​ការ​ប្រកួត​៩​លើក​ចុងក្រោយ អាច​នឹង​​អាស្រ័យ​ទៅលើ​លទ្ធផល​នៅ​ចុងសប្តាហ៍នេះ នាកីឡដ្ឋាន Alfredo di Stefano ខណៈ​ដែលក្រុម​យក្ស​២​របស់​អេ​ស្ប៉ាញ នឹង​ព្យា​យាម​បង្ហាញពីភាពខ្លាំង​របស់​ខ្លួន​រៀង​ៗ​ខ្លួន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia