បរទេស៖ ក្លឹប Leeds United បានចូលរួមប្រជែងជាមួយក្លឹបនៅក្របខណ្ឌ Premier League ដើម្បីនឹងនាំយកខ្សែប្រយុទ្ធ​ចាស់វស្សា Sergio Aguero មកកាន់ទឹកដី Elland Road នៅពេលបញ្ចប់រដូវកាល២០២០-២០២១ នេះយោង​គេហទំព័រ 90Min បានចុះផ្សាយ។

Aguero to leave Man City at the end of the season | Goal.com

ការចូលរួមនេះគឺកើតមានឡើងក្រោយពីខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្រុមមេឃខៀវ  Man​City រូបនេះ ត្រូវបានក្លឹបប្រកាសពីការចែកផ្លូវគ្នា ​ក្រោយរួមរស់ក្រោមដំបូលទឹកដី Etihad អស់រយៈពេល១ទសវត្សកន្លងមកនេះ។

Sergio Aguero tempted by Chelsea FC move as Man City striker targets  Premier League records | Evening Standard

មានក្លិបនៅលីកកំពូលអង់គ្លេសចាប់អារម្មណ៏ចង់បានកីឡាករវ័យ ៣២ ឆ្នាំមករួមក្រុមដោយគ្មានតម្លៃខ្លួន (Free Transfer)​ ដែលក្នុងនោះមានដូចជា Chelsea ខណៈក្លឹបយក្ស Barcelona នៅលីកកំពូលអេស្បាញផងដែរ។ ប៉ុន្តែ Leeds United ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនលោក  Marcelo Bielsa បានបង្ហាញពីគុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បីទាក់ទាញខ្សែប្រយុទ្ធដ៏មានបទពិសោធន៏រូបនេះមកកាន់កីឡាដ្ឋាន Elland Road ដើម្បី​ស្នាក់នៅចក្រភពអង់គ្លេស​ជា​បន្តទៀត៕

 

ប្រភពព័ត៍មាន៖ 90min