បរទេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer និងនាយកផ្នែកកីឡាបាល់ទាត់ប្រចាំក្លឹបJohn Murtough បានកំណត់គោលដៅខ្សែការពារកណ្តាលចំនួន ៦ រូបពេលទីផ្សារដោះដូរកីឡាករ​និងបើកនៅ​បញ្ចប់​រដូវកាលនេះ ។ក្លឹបក៏និងត្រៀមដោះស្រាយរកខ្សែប្រយុទ្ធបន្ថែមម្នាក់ទៀតផងដែរ ប្រសិន Edinson Cavani ច​ចាក​ចេញពីទឹកដី Old Trafford ស្របពេលក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យរំពៃសម្លឹងចង់បាន​ខ្សែការពារ​ម្នាក់​ទៀត​មកចាប់ដៃគូជាមួយ Harry Maguire ។

BAD NEWS: Eric Bailly And Phil Jones Injury Update - Man United Insider

អនាគតរបស់ខ្សែការពារដែលមានស្រាប់គឺ Eric Bailly និង Phil Jones សុទ្ធសឹងជួប ភាពមិនច្បាស់លាស់ដូច្នេះ Man Utd ត្រៀមរៀបចំយុទ្ធសាស្រ្តពង្រឹងតំបន់ការពារអោយបានរឹងមាំជាងមុន ដោយដាក់ចេញកីឡាករ ឆ្នើម៦រូបសម្រាប់ចរចារនាំ​យកមករួមក្រុមសម្រាប់យុទ្ធនាការរដូវកាល ២០២១-២០២២ខាងមុខនេះ។ ទោះយ៉ាងណា ប្រធានក្រុម Real Madrid Sergio Ramos មិនសិ្ថតក្នុងបញ្ជីដែលMan.Utd ដាក់បញ្ចូលនោះទេ។

Real Madrid News: An ominous claim made about Sergio Ramos' future

ប្រភពពី Eurosport បានចុះផ្សាយថា​​: Raphael Varane(Real Madrid), Pau Torres(Villareal), Jules Kounde​(Sevilla) និង Ibrahima Konate(RB Leipzig) សុទ្ធ​សឹង​ស្ថិតក្នុង​តែស្ថិតក្នុងរ៉ាដារបស់បិសាចក្រហម ខណៈពីររូប ផ្សេង​ទៀត​នៅក្នុងបញ្ជីសម្រាំងរបស់ក្រុម Man United មិនត្រូវប្រភពខាងលើលើកបង្ហាញឈ្មោះនោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole