បរទេស៖ ខ្សែការពារស្លាបស្តាំ Adama Traore បានរកគ្រាប់បាល់ជ័យជំនះដ៏សំខាន់ក្នុងម៉ោងបន្ថែមជិតបញ្ចប់ការប្រកួត​សម្រាប់ ក្រុមភ្ញៀវចចកខ្មៅ Wolves ខណៈក្តីសង្ឃឹ​ម​របស់ក្រុមFulham ក្នុងការបន្តរស់រាននៅលេងក្នុងក្របខ័ណ្ឌ Premier League កំពុងស្ថិតក្នុងភាព​ស្រពេច​ស្រពិលគិតត្រឹមសប្តាហ៏ទី៣២នេះ។ការពិត Wolves  ក៏មានឪកាសរកគ្រាប់បាល់១គ្រាប់​ដោយ​ការតែតបញ្ចូលទីផងដែរ តែត្រូវបានកាត់សេចក្តីដោយVAR  ក្រោយពីរកឃើញដៃរបស់ Daniel Podence ត្រូវបាន​ចាត់​ទុកថា Off sideខណៈWillian Jose ជាអ្នកបញ្ចប់ទី។

Traore snatches victory for Wolves in injury time

Fulham  បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១៨ ដោយមានគម្លាត៣ ពិន្ទុពីក្រុមលេខរៀងទី១៧គឺសារិកាព្រៃ Newcastle ។ទោះយ៉ាងណាក្រុមលោក Scott Parker មានការប្រកួតច្រើនជាងគូប្រជែង ២ប្រកួតខណៈ ពួកគេនៅសល់តែ ៦ ប្រកួត​ទៀតនិងត្រូវបិទបញ្ចប់រដូវកាលនេះហើយ។

Fulham vs Wolves result: Premier League score, goals and report | The Independent

ក្រុមកីឡាករទាំងអស់បានពាក់ស្លាកដៃខ្មៅហើយធ្វើការស្មឹងស្ងាតដោយ ភាពស្ងប់ស្ងាត់រយៈពេលមួយនាទីមុនពេល​ការ​ប្រកួតចាប់ផ្តើម ដើម្បីជាកិច្ចប្រារព្ធពិធីកាន់ទុក្ខ ព្រះអង្គម្ចាស់ហ្វីលីព ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩៩ ព្រះវស្សា​កាល​ពីថ្ងៃសុក្រ៕

ប្រភពព័ត៍មាន៖ BBC