បរទេស៖ Real Madrid ត្រូវបន្តអវត្តមានខ្សែការពារឆ្នើមម្នាក់ទៀតសម្រាប់ជំនួបEl-Clasico ក្រោយពីអវត្តមានប្រធានក្រុម Sergio Ramos និង Raphael Varane ពេលបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Barcelona  ក្នុងជំនួបដ៏ធំប្រចាំឆ្នាំនៅលីក​កំពូល​អេស្បាញ​El-Clasicoនារាត្រីថ្ងៃសៅរ៏នេះ ។ ក្រុមលោក Zidaneនិងត្រូវដាក់ជំនួសមកវិញដោយកីឡាករ Nacho និង Militao ដើម្បីចាប់ដៃគូគ្នាបំពេញចន្លោះប្រហោងនៅតំបន់ការពារកណ្តាល​សម្រាប់ការប្រកួតដ៏សំខាន់សប្តាហ៏ទី៣០។

Real Madrid | Varane: "Ramos finds motivations every day" - AS.com

គេហទំព័រ AS បានចុះផ្សាយថាៈក្រៅពីអវត្តមានRamos និង Verane ក្លឹបនិងត្រូវអវត្តមានខ្សែការពារស្លាបស្តាំ Dani Carvajal ទោះបីជាបានចូលមកហ្វឹកហាត់កាលពី​ថ្ងៃពុធ​តែគិតត្រឹមថ្ងៃសុក្រម្សិលមិញគាត់ត្រូវហ្វឹកហាត់តែម្នាក់ឯង​ប៉ុណ្ណោះ​។ បើទោះបីជាកីឡាករអន្តរជាតិអេស្បាញត្រូវបានដាក់ ​បញ្ចូលឈ្មោះសម្រាប់ក្នុងក្នុងជំនួបEl-Clasicoប៉ុន្តែគ្រូបង្វឹក Zidane  និង បន្តដាក់អោយ Lucas Vazquez ចូលលេងនៅតួនាទីមួយនេះបន្តទៀត ។ក៏ព្រោះតែរូបលោក មិន​ហ៊ាន​ប្រថុយ​ប្រថាន​ដាក់អោយCarvajalចូលលេងក្រោយ ជួបបញ្ហាកាយសម្បទាញឺកញាប់នៅរដូវកាលនេះ។

Manchester United handed Raphael Varane transfer boost

គួរបញ្ជាក់ថាCarvajal លេងបានតែ ៩៤៥ នាទីប៉ុណ្ណោះនៅរដូវកាលនេះក្នុងចំណោម ១២ ប្រកួត។ មានន័យថា​កីឡាករ​វ័យ២៩ឆ្នាំរុបនេះមិន​បានចូលលេងចាប់តាំងពីថ្ងៃទី ១៥ខែកុម្ភះនិងចូលលេងបានតែ ១១៣ នាទីប៉ុណ្ណោះសម្រាប់Real Madridនៅឆ្នាំ២០២១នេះ៕

 

ប្រភពព័ត៍មាន៖ Sport.es