បរទេស៖ Real Madrid និងត្រូវបើកទ្វារកីឡាដ្ឋាន Alfredo Di Stefanio ដើម្បីទទួលស្វាគមន៏ក្រុមអ្នកមានបុណ្យ  Barcelona ត្រូវធ្វើការប្រកួតក្នុងជំនួប El-Clasico នៅរាត្រីថ្ងៃសៅរ៍នេះ។ Barcelona  ធ្វើការប្រកួត១៩ ដងមិនដែលចាញ់​នៅនៅ​លីក​កំពូល La Liga ស្របពេលReal Madrid ក៏ដំណើរការបានល្អដែរគឺ ៩ ប្រកួតចុងក្រោយមិនទាន់ស្គាល់បរាជ័យផងដែរ ។ គួរបញ្ជាក់ថាក្រោយពីBarcelona ក្រោមការដឹកនាំរបស់លោក Koeman ចាញ់ Cadiz កាលពីខែធ្នូពួកគេឈ្នះ ១៦ ប្រកួតនិងស្មើ ៣ ដង (នៅ Camp Nou ទល់នឹង Valencia, Eibar និង Cadiz) ។

Preview | Real Madrid v FC Barcelona

សរុបទៅពួកBarcelonaបានទទួល ៥១ ពិន្ទុ និងបានជួយអោយក្រុមឡើងមកឈរនៅ ចំណាត់ថ្នាក់ទី២ គិតត្រឹម សប្តាហ៏ទី២៩ ដោយកើន​លើស​ក្រុមការពារតំណែងជើង​ឯកReal Madridចំនួន១ពិន្ទុ ប៉ុណ្ណោះ និងមានគម្លាតពីក្រុម At.Madrid ១ពិន្ទុប៉ុណ្ណោះ បើទោះបីជាក្រុមលោកDiego SImeone ធ្លាប់មានគម្លាតដល់ទៅ ១២ ពិន្ទុកាលពីពេល​មុន យ៉ាងណាក៏ដោយ។

The 10 stats you need to know before Real Madrid v FC Barcelona

មានន័យថាក្រុមទាំងពីរមានទម្រង់លេងល្អមុនជំនួបEl-Clasico សប្តាហ៏ទី៣០ ខណៈ Barcelonaឈានដល់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ហើយReal Madrid សម្លឹងឪកាសបន្តឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្រោយផ្តួល Liverpool ក្នុងជើងទីមួយវគ្គ ៨ ក្រុមចុងកាលពីដើមប្តាហ៍នេះ៕