​បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសចក្រហម Manchester United កីឡាករ Edinson Cavani ត្រូវបានគេរាយការណ៍ថាបានបដិសេធលើឱកាសក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប ដោយរូបគេមានបំណងចង់ទៅចូលរួមជាមួយនឹងក្លឹប Boca Juniors។

Cavani insists he's 'proud' to wear Manchester United shirt | The Japan  Times

អតីតកីឡាកររបស់ក្លិប Paris Saint-Germain បានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹង Man Utd បូករួមទាំងជម្រើសបន្តរដូវកាលបន្ថែមទៀតនៅពេលដែលគាត់បានចុះកុងត្រាជាមួយក្លិបកាលពីរដូវក្តៅមុន ហើយលោក Ole Gunnar Solskjaer ថ្មីៗនេះបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះមិនទាន់ប្រាកដប្រជាចំពោះអនាគតរបស់ខ្លួននៅឡើយទេ។ Cavani ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់អាមេរិកខាងត្បូងវិញដោយចូលរួមជាមួយនឹង Boca Juniors ហើយអតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Marcos Rojo បាននិយាយទៅកាន់អតីតមិត្តរួមក្រុមរបស់គាត់ទាក់ទងនឹងការផ្លាស់ទៅកាន់ក្លិបយក្សអាហ្សង់ទីនមួយនេះ។

Edinson Cavani 'unsure' on Manchester United future - Ole Gunnar Solskjaer  - Eurosport

បើយោងទៅតាម Todofichajes បានអោយដឹងថា Cavani បានសម្រេចចិត្តចូលរួមជាមួយនឹង Boca នៅរដូវកាលក្រោយ ហើយគាត់បានជូនដំណឹងដល់ United ថាគាត់នឹងមិនបន្តការស្នាក់នៅជាមួយនឹងក្រុមបិសាចក្រហម Manchester ទៀតឡើយ។ របាយការណ៍បានបន្ថែមទៀតថាកីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះចង់នៅជិតគ្រួសាររបស់គាត់ ប៉ុន្តែ Boca នឹងមិនធ្វើសេចក្តីប្រកាសណាមួយទេ រហូតដល់យុទ្ធនាការឆ្នាំ ២០២០-២១ បញ្ចប់ ទោះបីកិច្ចព្រមព្រៀងត្រូវបានព្រមព្រៀងក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole