បរទេស៖  កីឡាករ Stuart Dallas បានរកគ្រាប់បាល់បាល់ដ៏សំខាន់សម្រាប់ក្រុមភ្ញៀវ  Leeds United ដែលនៅសល់គ្នាតែ ១០ នាក់ក្នុងជ័យជំនះផ្តួលក្រុមម្ចាស់ផ្ទះ Man. City ក្នុងលទ្ធផល២ទល់និង១ នៅឯកីឡដ្ឋាន Etihad​ Stadium សម្រាប់ការប្រកួត​លីកកំពូលអង់គ្លេសកាលពីយប់ថ្ងៃសៅរ៏។

Man City 1 - 2 Leeds - Match Report & Highlights

ចាប់ផ្តើមប្រកួតតង់ទី១ដំបូងកីឡាករសាធារណៈរដ្ឋអៀឡង់ខាងជើងមានឪកាសរកគ្រាប់បាល់បើកឆាកដោយការស៊ុតពីរយៈ ចំងាយកៀកទៅនិងតំបន់គ្រោះថ្នាក់នៅនាទីទី ៣ នាំមុខសម្រាប់ក្រុមភ្ញៀវមុន។ទោះយ៉ាងណាក្រុមលោក Pep Guardiola ហាក់មានប្រៀបក្រោយពីកីឡាករ Liam Cooper ត្រូវអាជ្ញាកណ្តាលសម្រេចផ្តល់ កាតក្រហមបណ្តេញចេញពីការ​ប្រកួត​បន្ទាប់ពីបង្កកំហុសលើខ្សែប្រយុទ្ធ Gabriel Jesus មុនការប្រកួតតង់ទី១ត្រូវបានបញ្ចប់។ Man City មានឪកាសរក​បាន គ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី ៧៦ ដោយខ្សែការពារ Ferran Torres ដែលជាគ្រាប់បាល់បញ្ចូលទីលើកទី ១ ក្នុងក្របខ័ណ្ឌ Premier League ។

Manchester City vs. Leeds United - Football Match Summary - April 10, 2021 - ESPN

គិតសប្តាហ៏ទី៣២នេះ Man City បន្តនាំមុខដាច់១៤ពិន្ទុដោយឈរនៅកំពូលតារាងក្របខណ្ឌ Premier League និងមានគម្លាតពីក្រុមលេខ២ Man Utd ចំនួន១៤ពិន្ទុ ខណៈក្រុមលោក Solskjaer និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Tottenham នៅរាត្រីថ្ងៃអាទិត្យនេះ៕

ប្រភពព័ត៍មាន៖ BBC