បរទេស៖ លោក Jurgen Klopp បាននិយាយផ្តោតដល់កូនក្រុម Alexander Arnold ដែលជាតួអង្គសំខាន់ក្នុងការរកជ័យ​ជំនះ​អោយក្រុមហង្សក្រហមLiverpoolវាយបកផ្តួល Aston Villa ២ទល់និង១សម្រាប់ការប្រកួតPremier League ​កាល​ពីយប់ថ្ងៃសៅរ៏។គ្រូបង្វឹក Liverpool សញ្ជាតិអាឡឺម៉ង់រូបនេះបានបញ្ជាក់ថា: សម្រាប់Arnold មិនមានរឿងអ្វីគួរ​អោយ​សង្ស័យ និង ត្រូវលាក់បាំងទៀតនោះទេពីសមត្ថភាពរបស់គាត់បានស្តែងចេញមកអស់ហើយ។ ពិត​ជាអស្ចារ្យណាស់។ វាពិតជាអស្ចារ្យណាស់ដែលយើងរកបានជ័យជំនះ។ ស្ថានការណ៏បានធូរស្បើយមកវិញហើយ ។

Are you not entertained?!' - Alexander-Arnold's priceless reaction after Liverpool winner | Goal.com

គួរបញ្ជាក់ថាការលើកឡើងរបស់លោក Klopp គឺបានឆ្លើយតបជាសញ្ជាវិជ្ជមានសម្រាប់កូនក្រុមArnold ក្រោយ​បំពេញ​តួនាទី ជាខ្សែការពារស្លាបស្តាំបានយ៉ាងល្អ ប៉ុន្តែមិនបានជាប់ជម្រើសជាតិអង់គ្លេសសម្រាប់វគ្គជម្រុះព្រឹត្តការណ៏World Cup ២០២២កន្លងទៅចំនួន៣ប្រកួត។ ទោះយ៉ាងណាគ្រាប់បាល់ស៊ុតពីចំងាយនៅចុងម៉ោងជិតបញ្ចប់ការប្រកួតរបស់ Arnold  បានបញ្ចប់កំនត់ត្រាដ៏អាក្រក់គឺការបរាជ័យចំនួន ៦ ប្រកួតនៅទឹកដី Anfieldខ្លួនឯងសម្រាប់រដូវកាលនេះផងដែរ ។

Liverpool 2, Aston Villa 1: Man of the Match - The Liverpool Offside

ទោះបីជាកីឡាករ វ័យ២២ ឆ្នាំរូបនេះបានបង្កើតកំហុសពេលចាញ់ Real Madridវគ្គ៨ក្រុមចុងក្រោយ ជើងទី១កាលពីថ្ងៃ​អង្គារ។ ប៉ុន្តែArnold បានរកគ្រាប់បាល់ជាលើកទី២នៅ រដូវកាលនេះ -ជាមួយនិងការបង្កើតឪកាសបញ្ចប់ទី ៦លើក ខណៈ​រដូវ​កាលមុនArnold ធ្វើបានយ៉ាងល្អគឺរកបានបួនគ្រាប់និង Assist ដល់ទៅ ១៥ ដងឯណោះ៕

ប្រភពព័ត៍មាន៖ BBC