បរទេស៖ ការប្រកួតក្របខណ្ឌលីកកំពូលអេស្បាញរវាងក្លឹបយក្សធំពីរគឺ Real Madrid និង Barcelona ហៅកាត់ថា El-Clasico កាលពីយប់មិញនេះគឺ ជ័យជំនះបានទៅក្រុមម្ចាស់ផ្ទះរបស់លោកZinedine Zidane ក្នុងលទ្ធផល២ទល់និង១។ ប៉ុន្តែ​អ្វីដែលជាហេតុការណ៏កើតមានក្នុងការប្រកួតនោះ ​បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខ២ទល់និង១ ក្រុម Barcelona  ត្រូវខក​បំណងមិនទទួលបានបាល់ពិន័យ១១ម៉ែត្រ បើទោះ​បី​ជារូបភាពវីដេអូចាក់សាឡើងវិញបង្ហាញពី Ferland Mendy រុញ​ខ្សែប្រយុទ្ធ Martin Braithwaiteអោយដួលក្នុង​តំបន់គ្រោះថ្នាក់កៀករបាទីតែម្តងនានាទីទី៨៤។

Real Madrid vs Barcelona, La Liga: Final Score 2-1, Awful first half costs Barça in El Clásico - Barca Blaugranes

រំពេចនោះកីឡាករក្រុម Barcelona ភាគច្រើនបានឡោមព័ទ្ធអាជ្ញាកណ្តាលលោក Jesus Gil Manzano ជាមួយនិ​ងការសុំផ្តល់បាល់ពិន័យដើម្បីយកឪកាសវាយបកតាមស្មើវិញ។ ប៉ុន្តែការតវ៉ាមិនទទួលបានលទ្ធផលខណៈការត្រួត ពិនិត្យ​ដោយ​ប្រព័ន្ធ VARក៏មិនត្រូវបានធ្វើការពិនិត្យមើលឡើងវិញដែរ ដែរ ដែលជាហេតុធ្វើអោយមានប្រតិកម្មរិះ​គន់ពីអ្ន​កគាំ​ទ្រ​ជាខ្លាំង។ យ៉ាងណាមិញមុនបញ្ចប់Real Madrid នៅសល់អ្នកលេងតែ១០នាក់ក្រោយខ្សែបម្រើ-ការពារកីឡាករCasemiro ត្រូវបាន អាជ្ញាកណ្តាលបណ្តេញចេញពី ការប្រកួតនៅនាទីទី៨៩មុនបញ្ចប់ការប្រកួត។

Player Ratings: Real Madrid 2-1 Barcelona; 2020/21 LaLiga - Managing Madrid

គិតត្រឹមសប្តាហ៏ទី៣០នេះ ក្រុមការពារតំណែងជើងឯកReal Madridឡើងមកឈរនៅចំណាត់ថ្នាក់ទី១ បណ្តោះអាសន្ន ខណៈក្រុមលេខ២At.Madrid (មាន១ប្រកួតក្នុងដៃ)និងមានឪកាសត្រលប់មកកំពូលតារាងវិញ ប្រសិនអាចផ្តួលម្ចាស់ផ្ទះ Real Betis នៅយប់ថ្ងៃអាទិត្យនេះបាន៕

ប្រភពព័ត៍មាន៖ Sportbible