បរទេស៖ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានអះអាងថា លោកបានរងនូវការប្រព្រឹត្តមិនស្មើភាពគ្នាពីក្រុមអ្នកសារព័ត៌មាន បើធៀបទៅនឹងអ្នកចាត់ការទូទៅផ្សេង ខណៈដែលលោកបានវាយប្រហារបកទៅកាន់ការរិះគន់របស់លោក Ole Gunnar Solskjae វិញ ជុំវិញសកម្មភាពលេងរបស់ខ្សែប្រយុទ្ធ Son Heung-min ក្រោយពី Spurs ចាញ់ក្រុម Manchester United ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ។

Son បានរកគ្រាប់បាល់បើកឆាក សម្រាប់ក្រុមរបស់លោក Mourinho នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Fred, Edinson Cavani និង Mason Greenwood បានផ្តល់ការខកចិត្តមមួយផ្សេងៗដល់ក្រុម Tottenham ក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤ លើតារាង Premier League។ ប៉ុន្តែ ទោះបីជាយ៉ាងណា តួនាទីរបស់ Son ក្នុងការធ្វើឲ្យគ្រាប់បាល់នៅតង់ទី១របស់ Cavani មិនយកជាផ្លូវការក្រោយពីការត្រួតពិនិត្យវីដេអូ (VAR) ឡើងវិញ គឺជាដើមហេតុនេះ ដែលឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងលោក Solskjaer និងលោក Mourinho។

ទាក់ទងនឹងការតារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូងរូបនេះ លោក Solskjaer បានឲ្យដឹងថា៖ «ប្រសិនបើកូនរបស់ខ្ញុំធ្វើជាដួលបែបនេះអស់រយៈពេល៣នាទី និងត្រូវការមិត្តរួមក្រុម១០នាក់ជួយឲ្យគេក្រោកឈរឡើងវិញ រូបគេនឹងមិនអាចញ៉ាំអាហារបានឡើយ»។ ក្រោយមក លោក Mourinho យកបញ្ហានេះ ទៅបកស្រាយទៅកាន់អ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត សម្រាប់ការមិនសួរពីការបញ្ចេញប្រតិកម្មរបស់លោកនឹងការលើកឡើងរបស់លោក Solskjaer។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ទាក់ទងនឹងបញ្ហានេះ ខ្ញុំចង់និយាយថា Son ពិតជាសំណាងណាស់ដែលមានឪពុកជាមនុស្សល្អជាង Ole»៕

ប្រភពព័ត៌មាន៖ Channel News Asia