បរទេស៖ ក្រុម Inter Milan របស់​លោក Antonio Conte បានពង្រឹង​​ចំណាត់ថ្នាក់​របស់​ខ្លួន​នៅលើ​តារាង Serie កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​កីឡាករ Matteo Darmian បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​១​គ្រាប់​​​នោះ ក្នុង​ពេលក្រុម​ខ្លួ​ន​បាន​យកឈ្នះលើ​ក្រុម Cagliari ១-០ ដើម្បី​ធ្វើ​ឲ្យ​ការ​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួកគេ ​កើន​ដល់​​១១លើក​ជាប់​ៗ​គ្នា​។

ក្រុម​ម្ចាស់ការ​ពារ​ជើង​ឯក Juventus បាន​ពង្រឹង​ចំណាត់​ថ្នាក់លេខ​៣​របស់​ពួកគេ តាមរយៈ​ការយកឈ្នះលើក្រុម Genoa ៣-១ ខណៈ​ដែល​ក្រុម Atalanta បាន​យកឈ្នះ​លើ​ក្រុម Fiorentina ក្នុងលទ្ធ​ផល ៣-២ ដើម្បី​រក្សា​ការ​​ឈរលេខ​៤លើក្រុម Napoli ដែលបានផ្តួលក្រុម Sampdoria ២-០​។ ក្រោយពី​បាន​ក្រុម Inter បាន​រក្សា​ការ​នាំ​មុខ​១១ពិន្ទុ​លើក្រុម​ឈរលេខ​២ AC Milan ដែល​បាន​ផ្តួលក្រុម Parma ៣-១ កាលពីថ្ងៃ​សៅរ៍ លោក Conte បាន​ឲ្យដឹងថា៖ «យើង​កំពុង​តែ​ចាប់​ផ្តើម​មើល​ឃើញ​ខ្សែ​​ផ្តាច់​ចុងក្រោយឡើយ​»​​។

ខ្សែ​បម្រើស្លាប Achraf Hakimi បាន​ចូលលេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង និង​ជួយ​ឲ្យ Darmian រក​បាន​គ្រាប់​បាល់​ឈ្នះ​ស្រប​ពេល​ដែលនៅ​សល់​១៣​នាទី​ចុងក្រោយ​ក្នុងការ​ប្រកួតនៅកីឡដ្ឋាន San Siro​។ ទាក់ទង​នឹង​ការ​ប្រជែង​ពានលីក​ជា​លើក​ទី​១​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ លោក Conte បានបញ្ជាក់​ថា៖​ «វា​មិនងាយស្រួលឡើយក្នុង​ការ​ស្ថិតក្រោម​សម្ពាធ ប៉ុន្តែ យើង​នឹង​ស៊ាំ​នឹង​សម្ពា​នោះឡើយ​។ យើង​ត្រូវ​តែ​បន្ត​​រក្សា​កម្រិត​ខ្លាំង ខណៈ​ដែល​យើង​​ឈាន​ទៅ​កាន់​គោល​ដៅ​របស់យើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia