បរទេស៖ គេហទំព័រ The Mirror បានចុះផ្សាយ Manchester United នឹងត្រូវបង់ប្រាក់ដល់ទៅចំនួន២លានផោនសម្រាប់ Edinson Cavani ខកខានមិន​បន្តចុះ​កុងត្រា​ថ្មីរយៈពេល ១២ ខែ ទៀតនោះទេដោយយោងលើកិច្ចព្រមព្រៀង​រវាងភាគី​ទាំងពីរ​បាន​ព្រម​ព្រៀងគ្នា ។

Edinson Cavani: Ole Gunnar Solskjaer says Man Utd fighting to keep striker  for second season | Football News | Sky Sports

ស្របពេលកិច្ចសន្យាចាស់​មាន​សុពល​ភាព​ត្រឹមខែមិថុនានេះ Cavani វ័យ ៣៤ ឆ្នាំដែលបានចូលរួ​មជាមួយ​ក្រុម​​បិសាច​ក្រហម​ក្នុងការផ្ទេរដោយគ្មាន​តម្លៃខ្លួន​​កាល​ពី​ដើម​រដូវកាល រកគ្រាប់បាល់​បញ្ចូល​​ទីចំនួន ៧ គ្រាប់មកហើយ ក្រោយ​​បង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត ២៨ លើក។​ក្នុងនោះ​ដែររូប​គេទើបតែរកគ្រាប់​បាល់​អោយ ​Man Utd វាយបកផ្តួល ​Tottenham​ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ​។ ប្រភពខាងលើបន្តថា:នៅក្នុងកិច្ចព្រមព្រៀងនោះបានបញ្ជាក់ច្បាស់ថាប្រសិនជាអតីតខ្សែប្រយុទ្ធ PSG និង Napoli រូបនេះ ដើរចេញពីក្លឹបក្រោយបញ្ចប់កិច្ចសន្យាចាស់ នោះរូបគេគឺត្រូវទទួលបានទឹកប្រាក់បន្ថែមចំនួន២លានផោនដោយស្វ័យប្រវត្តិ។

Edinson Cavani gave Manchester United something they have not had in years  - Manchester Evening News

មានក្លឹបយក្សនៅលីកកំពូលអាហ្សង់ទីន Boca Juniors ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាកំពុងសិក្សាពី លទ្ធភាព ចុះ​ហត្ថលេខានាំយកប្រសិនខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយមករួមក្រុមដោយគ្មានតម្លៃខ្លួនផងដែរ។ ប៉ុន្តែអនាគតយ៉ាង​ណា​នោះ​គឺនៅមិនទាន់ច្បាស់នៅឡើយទេសម្រាប់ Cavani៕

 

ប្រភពព័ត៍មាន៖ Sportsmole