បរទេស៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម Chelsea បាន​បញ្ជាក់​ថា កីឡាករ​របស់​លោក​ «មិន​ត្រូវ​បែក​អារម្មណ៍​» តាម​រយៈ​ការ​របូត​ការ​នាំមុខ​ក្នុងលទ្ធផល ២-០ ពីការ​ប្រកួត​ជើង​ទី​១ លើក្រុម Porto ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​២ នៅ​រាត្រីនេះ​ឡើយ​។
Tuchel urges Chelsea man to make it 'impossible' not to play him -  Football365

ក្រុម​តោខៀវ Chelsea បាន​បោះ​​មួយ​ជំហាន​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌកំពូល​របស់​អឺ​រ៉ុប តាម​រយៈ​គ្រាប់​បាល់​ស៊ុតបញ្ចូល​ទី​យ៉ាងល្អ​របស់​កីឡាករ Mason Mount និង Ben Chilwell ប៉ុន្តែ លោក Tuchel បាន​បញ្ជាក់ថា លោក​នឹង​​មិន​រៀប​ចំ​ឲ្យ​ក្រុម​របស់​លោក​ផ្តោតលើការ​ការ​ពារ​គ្រាប់​បាល់នាំមុខ​របស់​ពួកគេ ក្នុង​ការ​ប្រកួត​​​នៅក្នុង​ទីក្រុង Seville ឡើយ​។ ការ​ប្រកួត​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​​កីឡដ្ឋាន Sanchez Pizjuan របស់​ក្លិប Sevilla ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំវិញ​ការ​​ឆ្លង​វីរុស​កូវីដ ១៩ ទៅលើការ​​ធ្វើ​ដំណើរ​​រវាង​ប្រទេស​​ព័រ​ទុយ​ហ្គាល់ និង​អង់គ្លេស​​។ លោក Tuchel បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​មិន​រៀប​ចំ​ការ​ប្រកួត​ឲ្យ​លេង​បែប​នេះ​ ដោយ​សារ​តែ​លទ្ធ​ផល​ដែលយើង​មាន ហើយ​បន្ទាប់​មក ផ្លាស​ប្តូរ​ការ​ប្រកួត​របស់​យើង​ឡើយ​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុងការ​ផ្តោត​អារម្មណ៍​ទាំង​ស្រុង និង​លេង​ការ​ប្រកួត​ឲ្យ​បានល្អ​បំផុត​តាម​ដែលអាច​»​​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «Porto កាន់​តែ​ងាយស្រួល​ក្នុងការ​សម្រប​ខ្លួន ពីព្រោះ​ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ទៅ​វគ្គ​បន្ត​។ សម្រាប់​យើង ប្រសិន​បើ​យើង​ចាប់​​ផ្តើម​សម្រប​ខ្លួន​ យើង​អាច​នឹង​បែក​អារម្មណ៍​របស់​យើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia