បរទេស៖ ខ្សែ​បម្រើ Joshua Kimmich របស់​ក្លិប Bayern Munich ជឿជាក់​ថា ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ អាច​​ផ្តួលក្រុម Paris Saint-Germain បាន​នៅ​កីឡដ្ឋាន Parc des Princes នា​រាត្រីនេះ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម​ចុងក្រោយ​ ជើង​ទី​២របស់​ពួក​គេ នៅរាត្រីនេះ​ ដើម្បី​​ឈាន​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​។

Kimmich បាន​ប្រាប់​គេហ​ទំព័រ​របស់ក្លិប​ថា៖ «ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ឈាន​ទៅ​វគ្គ​បន្ត ពីព្រោះ​យើង​​ជាក្រុម​ខ្លាំង​ជាង​»​។ Bayern ត្រូវ​បាន​ស្រោច​ស្រង់​លទ្ធផល​ចាញ់ ៣-២ ពី​ការ​ប្រកួត​ជើង​ទី​កាលពី​សប្តាហ៍មុន ក្នុង​ទីក្រុង Munich​។ Kimmich បាន​ប្រាប់​បន្ត​ថា៖ «យើង​ជាក្រុម​ខ្លាំង​ជាង​ ក្នុងការ​ប្រកួត​ជើង​ទី​១ ប៉ុន្តែ ជា​អកុសល្យ លទ្ធផល​មិន​ឆ្លើយ​តប​ទៅ​នឹង​ទម្រង់​លេង​ឡើយ​។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ជឿជាក់​ថា យើង​នៅ​តែ​អាច​ស្រោច​ស្រង់​​វិញ​បាន​ក្នុងការ​ប្រកួត​ជើង​ទី​២​»​។

បើ​ទោះ​បាន​ព្យា​យាម​ស៊ុត​បាល់​សំដៅ​ទី​របស់​ក្រុម PSG ដល់​ទៅ​៣១​គ្រាប់ និង​ចំ​គោល​ដៅ​១២​គ្រាប់​ក៏ដោយ ប៉ុន្តែ ក្រុម Bayern បាន​រង​បរា​ជ័យ​​ក្នុងការ​ប្រកួត​ជើង​ទី​១លើ​ទឹកដីខ្លួន​ឯង ក្រោយពី Kylian Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ហើយ Marquinhos បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ ខណៈ​ដែល PSG បាន​ស៊ុត​បាល់​ចំ​គោល​ដៅ​ត្រឹម​តែ​៤​គ្រាប់គត់​។ Kimmich បាន​បន្ថែម​ទៀតថា៖ «ក្នុងការ​ប្រកួត​ជើង​ទី​១ ពួក​គេ​បាន​ដាក់​សម្ពាធ​៣លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​៣លើក​។ ក្រៅពី​នោះ ខ្ញុំមិនចាំ​ថា PSG មាន​ឱកាស​ច្រើន​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia