បរទេស៖ ក្រោយផ្តួល Chelsea កាលពីសប្តាហ៏មុនលោក Sam Allardyce បានបន្តបង្ហាញពីជំនឿចិត្តដល់អ្នកគាំទ្របន្ទាប់ពី West Brom ទទួលបានជ័យជំនះ២សប្តាហ៏​​ជាប់​ៗគ្នានៅក្របខណ្ឌ Premier League ជាលើកដំបូងនៅរដូវកា​លនេះ​ដោយ​លត់ក្រុម​ភ្ញៀវ Southampton  ក្នុងលទ្ធ​ផល​៣ទល់និង០។

West Brom fans react to performance of Matt Phillips during 3-0 win

ការប្រកួតសប្តាហ៏ទី៣១កាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៏នេះក្រុ​មម្ចាស់ផ្ទះមានឪកាសរកគ្រាប់បាល់បើកឆាកប៉ុន្តែ​ត្រូវបានចាត់​ទុក​ជា​បា​ល់​Offside។ ព្យាយាមលេងដោយការតាំងចិត្តពោលគឺនៅត្រឹមតែចន្លោះរយៈពេល ៤នាទី(នាទីទី៣២និង៣៥) ក្រុម​លោ​ក​Alladyce បានរកគ្រាប់បាល់២គ្រាប់ធ្វើបានដោយកីឡាករ  Matheus Pereira និង Matt Phillips មុន​ពេលCallum Robinson រកគ្រាប់បាល់បញ្ចប់ទីលើកទី៣នៅនាទីទី៦៩។ ទោះយ៉ាងណាអតីតអ្នកចាំទីMan.Utd កីឡាករ​Sam Johnstone បានជួយសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រពីកីឡាករ James Ward-Prowseបានយ៉ាងល្អនៅជិតបញ្ចប់ ការប្រកួត ។

West Brom keep 'great escape' dream alive by thrashing Southampton after overcoming bizarre Var decision

ជ័យជំនះនេះគឺនាំអោយWest Brom មានគម្លាត៨ពិន្ទុពីចំនុចសុវត្ថិភាពដើម្បីមានជីវិតលេងនៅក្របខណ្ឌ  Premier League បន្តទៀត។ មួយវិញទៀតវាជាការរកគ្រាប់បាល់ជ័យជំនះច្រើនបំផុតសម្រាប់ក្រុមគិតចាប់តាំងពីខែវិច្ឆិកា​ឆ្នាំ ២០១៦ ៕

ប្រភពព័ត៍មាន៖ BBC