បរទេស៖ Jesse Lingard គួរបន្តលេងនៅ West Ham ប្រសើរជាងចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលថ្មីនេះ យោង ទស្សនៈលើកឡើងរបស់វីរបុរសនិងជាអតីតខ្សែការពារប្រវត្តិសាស្រ្តក្លឹបលោក Rio Ferdinand បានអះអាងដូច្នេះ។

Jesse Lingard urged to leave Man Utd on permanent transfer by Rio Ferdinand  as club have 'moved past him'

បច្ចុប្បន្នក្នុងនាមអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសបន្តថា៖ «ខ្ញុំមិនជឿ ថាអ្នកគាំទ្រ Arsenal នឹងទទួលយក ហើយផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីសាងភាពល្បីល្បាញដល់រូបគេនោះទេ ព្រោះតែ Lingard ធ្លាប់បញ្ចេញកាយវិកាយចំអកអោយក្រុមគូប្រជែងមកពីទីក្រុងឡុងដ៏មួយនេះពីអតីតកាលនោះ។Arsenal បានបង្វែរ​គោល​ដៅមកលើLingard ក្រោយពី Martin Odegaard កីឡាករខ្ចីជើងពីក្លឹប Real Madrid កំពុងជួប ប្រទះអនាគត​មិន​ច្បាស់​លាស់​ទេ នៅឯកីឡាដ្ឋាន Emirates»។ គួរកត់សម្គាល់ថាខ្សែបម្រើជម្រើសជាតិអង់គ្លេស បានបង្ហាញទម្រង់លេងដ៏លេចធ្លោដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់និង​បង្កើតឪកាសបញ្ចប់ទី ៣ ដងក្នុងការបង្ហាញ​ខ្លួន ៩ លើកក្រោយចូលរួមក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Man Utd។

Rio Ferdinand urges Jesse Lingard to leave Manchester United and join West  Ham permanently | LaptrinhX / News

Lingard ក៏ត្រូវបានក្រុមជម្រើសជាតិកោះហៅបង្ហាញខ្លួនសម្រាប់ព្រឹត្តការណ៏ប្រកួតជម្រុះពានរង្វាន់World Cup ឆ្នាំ​២០២២ ផង​ដែរ។ អ្នកចាត់ការទូទៅក្លឹបញញួរធំលោក David Moyes មានបំណងចង់ផ្ទេរLingard ជាអចិន្រ្តៃយ៏ប៉ុន្តែបណ្តាញសារពត៌​មាន​បាន​ចុះផ្សាយថាថ្មីៗនេះមានក្លឹបយក្សធំៗ ដូចជា Real Madrid, Paris Saint-Germain និង Inter Milan កំពុងចាប់​អារម្មណ៍និង ​យក​ចិត្តទុកដាក់លើខ្សែបម្រើរូបនេះជាខ្លាំង៕

 

ប្រភពព័ត៍មាន៖ Metro