បរទេស៖ គ្រាប់បាល់តែតបញ្ចូលទីរបស់ Choupo-Moting  នៅក្រៅទឹកដីតែ១គ្រាប់ក្រោយការស៊ុតចំគោលដៅរបស់David Alabaខណៈ​Navasសង្គ្រោះបាល់មិនបានល្អ វាមិនគ្រប់គ្រាន់ទេ​ក្នុងការទម្លាក់ក្រុមជើងឯកបារាំងPSGត្រឹមវគ្គ ៨ក្រុមចុង​ក្រោយ​​នោះទេ។​ផ្ទុយទៅវិញក្រុមការពារតំណែង ជើងឯក Champion League បានត្រឹមតែកំដរដំណើរពួកគេឈានទៅវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតក្នុងលទ្ធផលស្មើគ្នា៣ទល់និង៣ ប៉ុន្តែគិតលើរូបមន្តរកគ្រាប់បាល់ក្រៅដីច្រើន( Away Goal) ។

Live Commentary - PSG vs Bay Munich | 13.04.2021

នៅក្នុងការប្រកួតជើងទី ២ រវាងក្រុមទាំងពីរបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រោយPSGនាំមុខ៣ទល់និង២កាលពីជើងទី១ នៅទឹកដីអាឡឺម៉ង់។ អ្វីដែលជារឿងគួរចាប់អារម្មណ៍គឺសកម្មភាពនៃប្រកួតនេះស្រដៀងពេលប្រកួតវគ្គ ផ្តាច់ព្រ័ត្រកាលពីឆ្នាំ​មុន ខណៈការព្យាយាមរកគ្រាប់បាល់របស់Neymar គឺមិនមានសំណាងដោយស៊ុតប៉ះរបាទីទាំង២លើក តែម្តង ខណៈ​អ្នក​ចាំទី Manuel Neuerមានការងារធ្វើច្រើន មិនចាញ់អ្នកចាំទីNavasរបស់ក្រុមPSGផងដែរ  ។មួយវិញទៀតក្រុមលោក​Hansi Flick មិនមានខ្សែប្រយុទ្ធមុតស្រួចនោះទេ ក៏ព្រោះតែអវត្តមានកីឡាករឆ្នើមRobert Lewandowski ដោយ សារតែ​បញ្ហារបួសជង្គង់មិនទាន់ជាសះស្បើយ។

PSG vs Bayern Munich: 5 players to watch out for | UEFA Champions League  2020-21

PSG នឹងត្រូវជួបប្រកយតជាមួយ Borussia Dortmund ឬ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពី​Man.City បាននាំមុខក្នុងលទ្ធផល ២-១ នៅទឹកដីអង់គ្លេស មុនការប្រកួតជើងទី២ ២ នៅរាត្រីថ្ងៃពុធនា​ប្រទេស​អាល្លឺម៉ង់​វិញម្តង៕

ប្រភពព័ត៍មាន៖ BBC