បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានលើកឡើងថា Jesse Lingard នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដី Old Trafford ជាអចិន្ត្រៃយ៍នារដូវក្តៅនេះឡើយ។

Jesse Lingard to Arsenal, West Ham... or back to Man United? | Evening  Standard

កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅក្លឹប West Ham United ចាប់តាំងពីចូលរួមជាមួយនឹងក្លឹបមួយនេះក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាដោយស៊ុតបញ្ចូលទីបាន ៨ ដងនិង Assists ៤ ដងក្នុងការបង្ហាញខ្លួន ៩ ដង។ ក្រុមរបស់លោក David Moyes ចង់ចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេសរូបនេះលើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ ខណៈដែលក្រុម Arsenal ក៏ត្រូវបានបង្ហាញការចាប់អារម្មណ៍ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយលោក Solskjaer បាននិយាយថាគាត់ចង់អោយ Lingard វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។

Manchester United are in unfamiliar territory with Jesse Lingard and must  take advantage - United In Focus

Ole Gunnar Solskjaer បានប្រាប់អ្នកសារព័ត៍មានថា «Jesse បានបង្ហាញទម្រង់លេងបានយ៉ាងល្អតាំងតែពីគេចាកចេញ។ គាត់ជាក្មេងអស្ចារ្យម្នាក់នៅ Manchester United។ ហើយគាត់ក៏មិនដែលស្រែកថ្ងូរ ឬបង្កបញ្ហាដល់ខ្ញុំដែរ។ គាត់តែងតែព្យាយាមហ្វឹកហាត់ ហើយគាត់សាកសមនឹងបានលេងច្រើនជាងនេះ ទើបពួកយើងសម្រេចចិត្តអោយរូបគេទៅចូលរួមជាមួយ West Ham United។ ពួកយើងស្វាគមន៍គាត់ក្នុងត្រលប់មកវិញជានិច្ច ហើយសង្ឃឹមថាគាត់នឹងអាចមានឈ្មោះលេងក្នុងព្រឹត្តិការ Euro នាពេលខាងមុខនេះ»។ គួរបញ្ចាក់ផងដែរថាកិច្ចសន្យារបស់ Lingard នៅ Old Trafford នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២៕

 

ប្រភពព័ត៍មាន៖ Sportsmole