បរទេស៖ ហង្សក្រហម Liverpool បានចេញសេចក្តីថ្លែងការណ៍សុំទោសនិងប្តេជ្ញារកជនបង្កដោយធ្វើការជាមួយប៉ូលីសនៅតំបន់ Merseyside បន្ទាប់ពីក្នុងចំណោមហ្វូងអ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នាហើយក្នុងចំណោមនោះបានធ្វើការបំផ្លាញបញ្ចក់រថយន្តក្រុងរបស់ក្រុមភ្ញៀវ Real Madrid ដែលកំពុងធ្វើដំណើរទៅកាន់កីឡាដ្ឋាន Anfield មុនការប្រកួតជើងទី២ ក្របខណ្ឌ Champion League ចាប់ផ្តើមកាលពីរាត្រីថ្ងៃពុធ ។
គួរបញ្ជាក់ថា ហេតុការណ៏មិនគួរកើតមានឡើងនេះត្រូវបានគេមើលឃើញមានវត្ថុជាច្រើនត្រូវបានគប់សំដៅទៅលើក្រុមគ្រូបង្វឹក។ អ្វីដែលជាការកត់សម្គាល់ខ្លាំងបំផុតនោះគឺស្លាបព្រិលមួយនៃបង្អួចទ្វារកញ្ចក់ថយន្ដក្រុងត្រូវបានវាយបំបែក ប៉ុន្តែ បុគ្គលិកក្លឹបបានព្យាយាម សម្អាតកញ្ចក់ខូចអោយចេញពីទម្រង់ដើម។ ក្លឹបជើងឯកអង់គ្លេសបានសរសេរសេចក្តីថ្លែងការណ៍ថាៈ យើងសូមថ្កោលទោសចំពោះសកម្មភាពដែលបណ្តាលឱ្យរថយន្តក្រុងរបស់ក្រុម Real Madrid រងការខូចខាតក្នុងពេលមកដល់ Anfield នាល្ងាចនេះ។ វាជាឥរិយាបទដែលមិនអាចទទួលយកបាននិងគួរអោយអាម៉ាសបំផុតរបស់បុគ្គលមួយចំនួន។
ទីបំផុតលទ្ធផលការប្រកួតជើងទី២ម្ចាស់ផ្ទះ Liverpool បានត្រឹមតែត្រឹមតែស្មើគ្នាជាមួយ Real Madrid បន្ទាប់ពី ៣-១ បន្ទាប់ពីឈ្នះជើងទី ១ នៅទីក្រុងម៉ាឌ្រីដ។ ដូច្នេះ Real Madrid និងត្រូវជួបប្រកួតជាមួយ Chelsea ដែលផ្តួល Porto ខណៈ Man City និងត្រូវជួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ៕
ប្រភពព័ត៍មាន៖ Metro