បរទេស៖ Manchester United បាន​ឈានទៅកាន់​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Edinson Cavani និង​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Jesus Vallejo បាន​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជម្នះ ២-០ លើ​ទឹកដីខ្លួន​ឯង លើ​ក្រុម Granada កាលពីថ្ងៃ​ព្រហស្បតិ៍ និង​បំពេញការ​ឈ្នះ​ទាំង​២​ជើង​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម​អេ​ស្ប៉ាញមួយនេះ​។

Man United នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម AS Roma ដើម្បី​ប្រជែង​យក​កៅអី​ទៅ​វគ្គផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​ទី​២៦ ខែ​ឧសភា នៅ​ទីក្រុង Gdansk ក្រោយពីក្រុម​របស់​អ៊ី​តាលី​មួយនេះ បាន​​ឈ្នះ​ក្រុម Ajax Amsterdam ទាំង​២​ជើង​ក្នុង​លទ្ធ​ផល ៣-២ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ លើ​ទឹកដីខ្លួន​ឯង​ក្នុងការ​ប្រកួត​ជើង​ទី​២ នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ​រសប់​ពួកគេ​។ ជាមួយ​គ្នា​នេះ ក្រុម​កាំភ្លើង​ធំ Arsenal បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ក្នុង​ចន្លោះ​ពេល​៦​នាទី​នៃ​ត់​ទី​១ ដើម្បី​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ដែលពួក​គេ​បាន​យកឈ្នះលើ​ក្រុម Slavia Prague ដោយ​ងាយក្នុង​លទ្ធ​ផល ៤-០។

កីឡាករ Nicolas Pepe, Alexandre Lacazette និងBukayo Saka បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ចន្លោះ​នាទី ទី​១៨ និង​ទី​២៤ ហើយ​បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ Lacazette បាន​បន្ថែម​​​១​គ្រាប់​ទៀតនៅ​តង់​ទី​២ ដើម្បី​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន និង​ឈ្នះ​ទាំង​២​ជើង​ក្នុង​លទ្ធ​ផល ៥-១​។ Arsenal នឹង​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម Villarreal របស់​​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia