បរទេស៖ ក្លឹបសេះបង្កង Juventus បានផ្តល់សំណើរដល់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero របស់ក្រុមមេឃខៀវ  Manchester City នូវកិច្ចសន្យារយៈពេល ២ ឆ្នាំ បន្ទាប់ពីកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹបប្រកាសពីចាកចេញពីកីឡាដ្ឋាន Etihad Stadium ដោយគ្មានតម្លៃខ្លួននៅ​នៅចុងខែមិថុនាខាងមុខនេះ។

Aguero to SAVE Juventus + Update on Van de Beek's future! - YouTube

មិនត្រឹមតែក្រុមម្ចាស់ជើងឯកអ៊ីតាលីខាងលើនេះទេក៏មាន Barcelona និង Chelsea ដែលបាន​នឹងកំពុងត្រៀមធ្វើការប្រជែងក្នុងការចុះហត្ថលេខានាំយកកីឡាករដ៏មានបទពិសោធន៏ វ័យ ៣២ ឆ្នាំរូបនេះ​ផងដែរ។ បើទោះបីជារដូវកាលនេះ Aguero រកគ្រាប់បាល់បានតែ ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ដងសម្រាប់រដូវកាល ២០២០-២០ ២១ ដោយសារតែបញ្ហារបួសញាំញី និងរកបានតែ១គ្រាប់ប៉ុណ្ណោះនៅ Premier League។

Juventus ត្រៀមចូលរួមប្រជែងយកខ្សែប្រយុទ្ធ Man City ម្នាក់ | Cambosport.net

ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Juventus  បានផ្តល់សំណើរ​សមរម្យរយៈពេល២ឆ្នាំ ដោយសង្ឃឹមថា ជាការទាក់ទាញចិត្តកីឡាករដែល រកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Man City គឺ​២៥៧គ្រាប់ ក្រោយផ្ទេរពី AT Madrid មកកាលពី១០ឆ្នាំមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole