បរទេស៖ Paul Pogba បានរិះគន់វិធីសាស្រ្តដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho ដោយបានលើកឡើងពីភាពខុសគ្នាជាមួយគ្រូបង្វឹក បច្ចុប្បន្នលោក Ole Gunnar Solskjaer ថាមិនមានទង្វើប្រឆាំងនឹងកីឡាករដូចគ្រូបង្វឹកព័រទុយហ្កាល់បានធ្វើនាពេលកន្លងមកនោះទេ។

GW32 Differentials: Paul Pogba

កីឡាករវ័យ២៨ឆ្នាំបានប្រាប់​ទូរទស្សន៍ Sky Sportsថាៈនៅពេល​ដែលខ្ញុំ​មាន​ទំនាក់ទំនងល្អជាមួយលោក Mourinho អ្នកទាំងអស់គ្នា​បានឃើញហើយនៅថ្ងៃបន្ទាប់អ្នកមិនដឹងថា​មានអ្វី​កើត​ឡើងនោះទេ។ នោះជារឿងចម្លែកដែលខ្ញុំមានជាមួយ Mourinho ហើយខ្ញុំ​មិនអាចពន្យល់បានទេព្រោះសូម្បីតែខ្ញុំក៏មិនដឹងដែរ។ សមាជិកជ័យលាភីWorld Cup ២០១៨ បានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញជាលើកទី ២ នៅពេលដែលលោក Mourinho បានទទួលការអនុម័ត្រថវិកាជាទឹកប្រាក់ ៨៩ លានផោន ពីម្ចាស់ក្លឹបនិងថ្នាក់ដឹកនាំ ដើម្បីនាំកីឡាករអន្តរជាតិបារាំងរូបនេះ ពី​Juventus​មក​អង់គ្លេសវិញ។

How Jose Mourinho reacted to Ole Gunnar Solskjaer's 'head pat' after first  Spurs defeat - football.london

ជោគជ័យដំបូងរបស់ខ្សែបម្រើកណ្តាលរូបនេះគឺឈ្នះពាន២នៅរដូវកាល ២០១៦-២០១៧ប៉ុន្តែទំនាក់ទំនងការងារ រវាងPogba  និង​គ្រូបង្វឹកដ៏មានកេរ្តិ៍ឈ្មោះបានប្រេះឆា មានន័យថា Pogba ស្ថិតក្នុងចំណោមកីឡាករក្នុងក្រុមម្នាក់ដែលរងផលប៉ះពាល់សម្រាប់​ការ​ទំនាក់​ទំនង​គ្នាជាខ្លាំងកំលុងពេលនោះ​ មុនចាប់ផ្តើមជីវិតថ្មីក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការសញ្ជាតិន័រវេលោក Solskjaer៕

 

ប្រភពព័ត៍មាន៖ Goal