បរទេស៖ ទីបំផុតលោក Jose Mourinho បានធ្វើការឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់កីឡាករ Paul Pogba កំលុងពេលរូប​លោក​ដឹកនាំនៅ Manchester United ថាជាគ្រូបង្វឹកមិនអោយតម្លៃកូនក្រុម ដោយលើកសរសើរលោក Ole Gunnar Solskjaer ថាជា​គ្រូបង្វឹក​មិនចេះមានជម្លោះ និងរើសអើសប្រឆាំងនឹងកីឡាករដូចជាអតីតគ្រូបង្វឹកលោក Jose Mourinho នោះទេ។

Paul Pogba hits out at Jose Mourinho's treatment of players - 'Like they  don't exist anymore' - Eurosport

Pogba បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «នៅពេលដែល​ខ្ញុំមាន​ទំនាក់ទំនង​ល្អជាមួយលោក Mourinho។ អ្នករាល់ គ្នាបានឃើញហើយនៅថ្ងៃបន្ទាប់អ្នកមិនដឹងថាមានអ្វីកើតឡើងទេ។កីឡាករអន្តរជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះបាន​បន្ថែម ទៀតថានោះជារឿងចម្លែកដែលខ្ញុំមានជាមួយ Mourinho ហើយខ្ញុំមិនអាចពន្យល់អ្នកបានទេព្រោះ សូម្បីតែ ខ្ញុំក៏មិនដឹងដែរ»។ ឆ្លើយតបទៅនឹងការរិះគន់បន្ទាប់ពីការប្រកួតស្មើគ្នារវាង Everton និង Tottenham លោក Mourinho បានឆ្លើយតបប្រាប់ទូរទស្សន៏ Sky Sports វិញថា៖ «ខ្ញុំចង់និយាយថាខ្ញុំមិនយកចិត្តទុកដាក់លើអ្វីដែល​គាត់និយាយនោះទេ។ ​ខ្ញុំមិនចាប់​អារម្មណ៍​ទាល់តែសោះ»។

Spurs' Mourinho dismisses Pogba criticism of management style - Asian News

Pogba ត្រូវបានលោក Mourinho ចុះហត្ថលេខានាំយកពីក្លឹប Juventus កាលពី២០១៦ ក្នុងតម្លៃកំណត់ត្រា ៨៩ លានផោន​។​ ប៉ុន្តែភាពរកាំរកូសរវាងគ្រូនិងសិស្សសំណព្វចិត្តបានបែកបាក់ទំនាកទំនងគ្នាយ៉ាងខ្លាំងមុនពេលលោក Mourinho ត្រូវក្លឹប​បញ្ចប់​​តំណែងនៅខែធ្នូឆ្នាំ ២០១៨ ។ សមាជិកជ័យលាភី World Cup ២០១៨ ក៏បានជួយឱ្យ United ឈ្នះពានរង្វាន់ League Cup និង Europa League ក្នុងឆ្នាំ ២០១៧ ក្រោមការដឹកនាំរបស់លោក Mourinho ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC