បរទេស៖ គ្រាប់បាល់តែ១គ្រាប់របស់ខ្សែបម្រើស្លាប Hakim Ziyech នៅនាទីទី៥៥ បានជួយអោយក្រុមតោខៀវ Chelsea បញ្ចប់​ក្តីសង្ឃឹមរបស់ក្រុមមេឃខៀវ  Man City ក្នុងឪកាសសម្លឹងឃើញឈ្នះពាន៤ជា ប្រវត្តិ​សាស្ត្របន្ទាប់ពីបានផ្តួល​គូ​ប្រជែង​មួយ​​នេះ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅឯកីឡដ្ឋាន Wembley​ ​កាលពីយប់ថ្ងៃ​សៅ​រ៏​ម្សិល​មិញ​នេះ។

Man City និង Chelsea ក៏បានកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៍នេះផងដែរ ខណៈ Chelsea ត្រូវជួប Real Madrid និង Man City បន្តជួប PSG។ ប៉ុន្តែទោះបីបរាជ័យបាត់បង់ពាន FA Cup មួយទៅហើយក្តីក្រុមលោក Pep Guardiola មានគម្លាតដល់ទៅ១១ពិន្ទុលើក្រុម Man Utd សម្រាប់ការប្រកួតក្របខណ្ឌ​ Premier League និង ត្រូវការឈ្នះ៣ដងទៀតនិងមានឪកាសលើកពានជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

Man City និងត្រូវមានភារកិច្ចមួយបន្ថែមទៀតនោះគឺការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup រឺ League Cup ជាមួយ Tottenham ផងដែរនៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ៕

ប្រភពព័ត៍មាន៖ BBC