បរទេស៖​ ត្រឹមតែ១២នាទីក្លឹបអ្នកមានបុណ្យ FC Barcelona មានឱកាសស៊ុតបញ្ជូលទីដល់ទៅ៤គ្រាប់ ដើម្បីផ្តួលក្រុម Athletic Bilbao និងឈ្នះពាន Copa del Rey ជាលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ronald Koeman និងជាការឈ្នះពានលីគក្នុងស្រុកជាលើក​ដំបូង​របស់ពួកគេចាប់តាំងពីឆ្នាំ ២០១៩ មក។

Messi stars as Barcelona thrash Athletic Bilbao to lift Copa del Rey | Copa  del Rey | The Guardian

គ្រាប់បាល់៤គ្រាប់របស់ Barcelona រកបានដោយកីឡាករ Antoine Griezmann នៅនាទីទី ក្រោយការបញ្ជូនពីស្លាប​ខាងស្តាំរបស់ Frankie De Jong  មុនពេល Frenkie de Jong មានឱកាសតែតគ្រាប់បាល់ទី២ដោយការបញ្ជូនពីស្លាប​ខាង​ឆ្វេងរបស់ Jordi alba។ ប្រធានក្រុម Lionel Messi មានឪកាសស៊ុត២គ្រាប់យ៉ាងល្អ និងជាគ្រាប់បាល់នាំមុខទី៣ពេលលេង​ស៊ី​សង្វាក់គ្នាជាមួយ  De Jong មុនពេលបន្ថែមគ្រាប់បាល់ទី៤ក្រោយការបញ្ជូនរបស់ខ្សែការពារស្លាបឆ្វេង Jordi Alba។

Messi nets 2, Barcelona beats Bilbao 4-0 to win Copa del Rey – WAVY.com

អ្នកចាត់ការទូទៅសញ្ជាតិហូឡង់លោក Koeman បច្ចុប្បន្នកំពុងដឹកនាំ Barcelona ឈរនៅលេខរៀងទី ៣ នៅក្របខណ្ឌ  La Liga បានបញ្ជាក់ប្រាប់ថាៈដើម្បីឈ្នះពានគឺសំខាន់សម្រាប់ខ្ញុំ។ទោះបីមានការផ្លាស់ប្តូរនៅក្លឹបនិងកីឡាករ​វ័យក្មេង​ក៏​ដោយ​នៅ Barcelona អ្នកត្រូវតែប្រយុទ្ធដណ្តើមពានរង្វាន់ជានិច្ច។សម្រាប់ AT Bilbao គឺជាបរាជ័យផ្ទួនៗវគ្គផ្តាច់ព្រ័ត្រ Copa del Rey ក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីពួកគេបានចាញ់ក្រុម Real Sociedad ក្នុងការប្រកួតវគ្ភផ្តាច់ព្រ័ត្ររដូវ​កាល​​ចាស់​ដែលពន្យាពេលមកដល់ថ្ងៃ ៣ ខែមេសាកន្លងទៅនោះ៕

ប្រភពព័ត៍មាន៖ BBC