បរទេស៖​ Thibaut Courtois បានជួយសង្គ្រោះបាល់មួយចំនួនពីការស៊ុតចំគោលដៅល្អបំផុតពីសំណាក់ក្រុមម្ចាស់ផ្ទះ Getafe ខណៈ Real  Madrid យកបានត្រឹមតែ១ពិន្ទុពីការប្រកួតស្មើគ្នា ០-០ ក្នុងកាប្រកួតលីគកំពូលអេស្បាញសប្តាហ៏ទី​៣១​កាល​​ពីយប់ថ្ងៃអាទិត្យទី១៨មេសា ២០២១នេះ។

Getafe vs Real Madrid | LaLiga Santander: Real Madrid ratings vs Getafe: Modric keeps dancing | Marca

លទ្ធផលខកបំណងចង់សម្រេចបាន៣ពិន្ទុដើម្បីប្រជែងក្រុម AT Madrid របស់ក្រុមការពារតំណែងជើងឯក La Liga មិនមាន​កីឡាករជម្រើស១១នាក់ដំបូងល្អបំផុតចូលលេងច្រើននាក់ទេដោយសារតែពួកគេត្រូវ រងរបួស​ការព្យួរ និង ធ្វើចត្តាឡី​​ស័ក​ក្រោយ​ឆ្លងមេរោគ Covid-19។

Real Madrid vs Getafe EN VIVO con Victor Chust, Mariano Díaz y Vinícius Junior: ver partido HOY DirecTV Sports ONLINE GRATIS liga española live stream | La República

ក្រុមលោក Zinedine Zidane ក្រោយផ្តួល Barcelona ក្នុងព្រឹត្តការណ៏ El-Clasico កាលពីចុងសប្តាហ៍មុន និងបានទម្លាក់ Liverpool ចេញពី Champions League នៅពាក់កណ្តាលសប្តាហ៍នេះគឺមានគម្លាត៣ ពិន្ទុពីក្រុមកំពូលតារាង AT Madrid ក្រោយលត់ Eibar ៥ទល់និង០។ គិតត្រឹមសប្តាហ៏ទី៣១នេះពួកគេមានគម្លាត ២ ពិន្ទុពីក្រុមលេខ៣ Barcelona ដែលមានការប្រកួតនៅក្នុងដៃ ក្រោយពីពួកគេរវល់ធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ជាមួយ AT Bilbao កាលពីថ្ងៃសៅរ៏៕

ប្រភពព័ត៍មាន៖ BBC