បរទេស៖​ ក្លឹបបិសាចក្រហម Manchester United បានបន្តការឈ្នះ៥លើកជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីខែមករាឆ្នាំ២០១៩ បន្ទាប់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ទាត់បញ្ចូលទី២គ្រាប់ជួយអោយក្លឹប Man Utd យកឈ្នះលើ Burnley ចុងម៉ោងដោយលទ្ធផល៣ទល់នឹង១។

Mason Greenwood scores twice as Manchester United beat Burnley after second half improvement

ខ្សែប្រយុទ្ធ Chris Wood របស់ក្លឹប Burnley បានទាត់បញ្ចូលទីមួយគ្រាប់តាំងដើមការប្រកួត ប៉ុន្តែត្រូវបានបដិសេធវិញ ដោយសារតែជាបាល់ Offside។ ក្រោយចាប់ផ្តើមវគ្គទី២បាន៣នាទីខ្សែប្រយុទ្ធ Marcus Rashford បានធ្វើការបណ្តើរបាល់បានយ៉ាងល្អមុននឹងប៉ះទៅអោយ Mason Greenwood ធ្វើទាត់បញ្ចូលទី ប៉ុន្តែមិនទាន់បានប៉ុន្មានផងកីឡាករ James Tarkowski ក៏បានរកគ្រាប់បាល់តាមស្មើវិញ។ ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Mason Greenwood បានធ្វើទាត់បញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី៨៤ មុននឹងខ្សែប្រយុទ្ធ Edinson Cavani ទាត់បញ្ចូលទីគ្រាប់បាល់ទី៣នៅចុងម៉ោង។

Three things we learned from Manchester United - Burnley: Recap, video

គិតក្លឹបពេលនេះ Man Utd នៅតែបន្តឈរនៅលេខ២ដោយមាន៦៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Man City ៨ពិន្ទុ និងតាមពីក្រោយដោយក្លឹប Leicester City ១០ពិន្ទុ៕

ប្រភពព័ត៍មាន៖ One Football