បរទេស៖ កីឡាករ Mauro Icardi ជួយ PSG រកបាន ៣ ពិន្ទុយ៉ាងសំខាន់សម្រាប់ Paris St-Germain ក្នុងជំនួបជាមួយSaint-Etienne នៅលីក​កំពូល បារាំងកាលពីយប់ថ្ងៃអាទិត្យ។កីឡាករបម្រុងសញ្ជាតិអាហ្សង់ទីនដែលរងរបួសមិនសូវបានចូលលេងនៅរដូវកាលនេះរបស់ PSG បាន តែតបាល់បញ្ចូលទីបន្ទាប់ពីមិត្តរួមជាតិ Angel Di Maria លើកបាល់ចូលមុខទីនៅនាទីទី៩៥ មុនបញ្ចប់ការប្រកួតតង់ទី២ ខណៈ លទ្ធផល កំពុងស្មើគ្នា២ទល់និង២នោះ។

Ligue 1 : Paris arrache la victoire contre Saint-Etienne !

គួរបញ្ជាក់ថាការប្រកួតនេះខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe មានឪកាសរកគ្រាប់បាល់វាយបកតាមស្មើត្រឹម១នាទី បន្ទាប់ពី Denis Bouanga រកបានបាល់នាំមុខនៅនាទីទី៧៨ និងបន្តរកបានគ្រាប់បាល់ទី២នៅនាទីទី៨៧ដោយបាល់ពិន័យ១១ម៉ែត្រ។ ប៉ុន្តែទោះ​យ៉ាងណា Romain Hamouma មានឪកាសវាយបកតាមស្មើវិញ មុនពេលកីឡាករដែលទើបជាពីរបួសICardi រកគ្រាប់បាល់​ដើម្បីបញ្ច​ប់ក្តី​សង្ឃឹមទទួលបាន១ពិន្ទុរបស់ពួកគេ ខណៈការប្រកួតស្ទើតែបញ្ចប់ទៅហើយនោះ។

Ligue 1, PSG - Saint-Etienne : Le PSG renverse l'ASSE grâce à Mbappé et Icardi (3-2) - Eurosport

លទ្ធផលនៅសប្តាហ៏ទី៣៣នេះនាំអោយ PSG តាមពីក្រោយក្រុមកំពូលតារាងLille ត្រឹមតែ១ ពិន្ទុប៉ុណ្ណោះខណៈការប្រកួតនៅសល់ ៥ ដងទៀតនិងបញ្ចប់រដូវកាល៕

ប្រភពព័ត៍មាន៖ BBC