បរទេស៖ លោក Jose Mourinho ត្រូវបានក្លឹប Tottenham បញ្ចប់តំណែងពីគ្រូបង្វឹកជាផ្លូវការណ៏ហើយយោងគេហទំព័រ Metro របស់ អង់គ្លេសបានចុះផ្សាយនៅព្រឹកថ្ងៃច័ន្ទនេះ ។មានន័យថាក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានបញ្ចប់តួនាទីគ្រូបង្វឹក សញ្ជាតិ​ព័រទុយហ្គាល់វ័យ ៥៨ ឆ្នាំ រយៈពេល ៦ ថ្ងៃមុនពេលពួកគេត្រូវធ្វើការប្រកួតដណ្តើមពានរង្វាន់ EFL រឺ Carabao Cup វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥មេសា ទល់និងក្រុម Man City នៅកីឡាដ្ឋានWembley  ។

Jose Mourinho issues blunt response to Paul Pogba's criticism of his  management at Manchester United | The Independent

គួរបញ្ជាក់ថាអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United, Chelsea ,Inter Milan និង Real Madrid លោក Mourinho បានចូលមកជំនួសតំណែងលោក  Mauricio Pochettino កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងកិ​ច្ច​សន្យារយៈពេល៤ឆ្នាំ។ ប៉ុន្តែរូបលោក​ដឹកនាំក្រុមមិនទទួលបានជោគជ័យនោះទេរយៈពេលមិនដល់​១៨ខែកន្លងមក​នេះស្រប​ពេលបច្ចុប្បន្ន Tottenham ឈរនៅលេខរៀងទី ៧ ក្នុងតារាង Premier League ដែលមាន ៥ ពិន្ទុ​ឃ្លាតពីពីក្រុមកំពូលទាំង ៤ដូច្នេះឪកាសក្នុងការទទួលបានកៅអីលេងនៅ ក្របខណ្ឌ Champion League គឺនៅ​ស្រពេច​ស្រពិល​ខណៈការប្រកួត​នៅសល់៦លើកទៀតនិងបិទបញ្ចប់រដូវកាល។

Jose Mourinho's Tottenham future heading in one direction with Daniel Levy  expected to make call - football.london

គួរបញ្ជាក់ថាលោក Mourinho បានតស៊ូដឹកនាំក្រុមដើម្បីធានាសុវត្ថិភាពតំណែងរបស់លោក ក្រោយពីTottenham ធ្លាក់ចេញពីក្របខណ្ឌ Europa League វគ្គ ១៦ ក្រុមក្រោមថ្វីជើងក្លឹប Dinamo Zagreb ។ទោះយ៉ាងណាសប្តាហ៏មុន ក្លឹបTottenham បានតស៊ូព្យាយាមរកគ្រាប់បាល់តាម ស្មើEverton ក្នុងលទ្ធផល២ទល់និង២ មុនពេលក្លឹបបញ្ចប់​តំណែង​រូបលោកនាពេលនេះ៕

 

ប្រភពព័ត៍មាន៖ Metro