បរទេស៖ វីរបុរស Manchester United លោក Roy Keane បានរឹះគន់ខ្សែបម្រើ Paul Pogba បន្ទាប់កីឡាកររូបនេះបានបង្ហើបថាលោក Jose Mourinho ធ្លាប់មានបញ្ហាជាមួយនឹងកីឡាករកាលនៅដឹកនាំ Manchester United។

I wouldn't believe a word Pogba says" | Roy Keane's scathing rant on Paul  Pogba - YouTube

ខ្សែបម្រើ Paul Pogba ធ្លាប់មានជម្លោះជាមួយនឹងលោក Jose Mourinho កាលគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាលរូននេះនៅដឹកនាំក្លឹបបិសាចក្រហម Manchester United ហើយខ្សែបម្រើសញ្ជាតិបារាំងរូបនេះទើបតែបង្ហើបកាលពីសប្តាហ៍មុនពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងលោក Jose Mourinoh។ ទោះបីជាយ៉ាងណាលោក Roy Keane បានអោយដឹងថា Pogba គួរតែផ្តោតអារម្មណ៍នៅលើទីលានជាជាងការផ្តោតអារម្មណ៍លើរឿងអ្វីផ្សេង។

Jose Mourinho and Paul Pogba have frosty exchange | Football News | Sky  Sports

 

Roy Keane បាននិយាយក្នុងទូរទស្សន៍ Sky Sports ថា «ខ្ញុំគិតថាពួកយើងបានពិភាក្សាអំពីរឿងនេះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, Paul Pogba គឺជាកីឡាករម្នាក់ដែលមានទេពកោសល្យ, ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាគាត់មិនទាន់បានបំពេញគ្រប់គ្រាន់នៅ Man Utd នៅឡើយទេ។ ខ្ញុំគិតថាគាត់លេងល្អ ប៉ុន្តែបើមើលទៅការប្រកួតធំៗរបស់ United នៅរដូវកាលនេះគឺគាត់មិនបានបង្ហាញទម្រង់លេងល្អទេ។ មិនមែនតែកំហុសរបស់គាត់តែម្នាក់ទេ ប៉ុន្តែពួកគេបានចាញ់ Leicester City ក្នុងដី ដែលវាក៏ជាពានរង្វាន់ធំមួយសម្រាប់ពួកគេ ហើនឹងការចាញ់ក្លឹប Manchester City នៅក្នុងដី គាត់ក៏បង្ហាញទម្រង់លេងមិនល្អដែរ ដូច្នេះខ្ញុំគិតថា Pogba គួរតែមានការរំលឹកអោយបានច្រើនជាងនេះបន្តិចថាមូលហេតុអ្វីដែលគាត់លេងអោយក្លឹប Manchester United»៕

 

ប្រភពព័ត៍មាន៖ Sportsmole