បរទេស៖ ក្លឹប Juventus  បានជ្រើសរើសបេក្ខភាពគ្រូបង្វឹក២រូប ដែលក្នុងនោះគឺ ១. លោក Luciano Spalletti និងគ្រូបង្វឹកក្រុម​ជម្រើសជាតិ​អ៊ីតាលី​បច្ចុប្បន្ន​លោក Roberto Mancini មកជំនួសតំណែងលោក Andrea Pirlo យោងគេហទំព័រ អ៊ីតាលី​​​Calciomercato បានចុះផ្សាយ។

Sacking Luciano Spalletti Could Cost Inter Up To €25 Million

លោកPirlo បច្ចុប្បន្នកំពុងតស៊ូដឹកនាំក្រុមការពារតំណែងជើងឯកអ៊ីតាលីSerieA រដូវកាលដំបូង  ស្របពេលបរាជ័យចាញ់ក្រុម Atalanta កាលពីសប្តាហ៍មុនរបស់ពួកគេបានធ្វើឱ្យក្រុមឈរនៅចំណាត់ថ្នាក់លេខបួនក្នុងក្របខ័ណ្ឌ Serie A និងប្រឈម ខកខានមិនបាន​លេងវគ្គជម្រុះក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ។មួយវិញទៀត ការធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ ១៦ក្រុមក្រោមថ្វីជើងPorto  រឹតតែធ្វើអោយតំណែងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកាន់តែឡើងកំដៅ។ លោក Roberto Mancini គ្រូបង្វឹករូបនេះមានបទពិសោធន៏ធ្លាប់ដឹកនាំក្លឹបធំៗ ក្នុងក្របខ័ណ្ឌ Serie A នាពេលកន្លងមករួមមាន Fiorentina, Lazio និង Inter Milan ។ លោកបានដឹកនាំក្រុម Inter Milan ឱ្យឈ្នះពាន Serie A ចំនួន ៣ លើកជាប់ៗគ្នាចន្លោះឆ្នាំ ២០០៥ និង ២០០៨ ។រូបលោកក៏ធ្លាប់ ដឹកនាំ Man. City ឈ្នះជើងឯក Premier League លើកដំបូងរបស់ពួកគេក្នុងរដូវកាល ២០១១-១២ ក្រោយឈ្នះពានរង្វាន់ FA Cup រដូវកាល២០១០-២០១១ ។

Italy Coach Roberto Mancini: "Christian Eriksen's Milan Derby Goal Could  Change Lots For Him & Inter"

បច្ចុប្បន្នរូបលោកបាន ដឹកនាំក្រុមជម្រើសជាតិ​អ៊ីតាលី​ត្រៀម​ចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២១ នារដូវក្តៅនេះផងដែរ។ សម្រាប់អតីតអ្នកចាត់ការក្លឹប AS Roma និង Inter Milan លោក Luciano Spalletti ក៏ជាបេក្ខភាពសម្រាប់តំណែងនេះ ស្របពេល បុរសវ័យ ៦២ ឆ្នាំរូបនេះ គ្មានការងារធ្វើនិងកំពុងទន្ទឹងរង់ចាំឪកាសចូលមកដឹកនាំក្លឹបវិញ ។  លោក  Spalletti ក៏ធ្លាប់បាននាំ Roma ឈ្នះ Italian Cup ២ដងផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportskeeda