បរទេស៖ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី១ ពីខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុម Real Madrid ទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ៣-០ លើទឹកដីក្រុម Cadiz កាលពីថ្ងៃពុធ ខណៈដែលជ័យជម្នះនេះ បានជួយឲ្យពួកគេឡើងឈរលើកំពូលតារាង La Liga។
គ្រាប់បាល់២គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានកើតឡើង នៅចន្លោះគ្រាប់បាល់បញ្ចូលទីជាលើកដំបូងក្នុងលីករបស់ខ្សែការពារ Alvaro Odriozola ខណៈដែល Real មាន៧០ពិន្ទុ ស្មើជាមួយនឹងក្រុម Atletico Madrid ដែលនៅសល់១ប្រកួតក្នុងដៃ ប៉ុន្តែ Real ឈរលើកំពូលតារាង ដោយសារតែទទួលបានលទ្ធផលល្អជាងពីជំនួបរវាងក្រុមទាំង២។ ខ្សែការពារ Marcelo របស់ Real Madrid បានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមការប្រកួតនេះយ៉ាងល្អ គ្រប់គ្រងបាល់បានច្រើន ដែលនោះគឺជាផែនការប្រកួតរបស់យើង។
យើងដឹងថា មិនមានការប្រកួតដ៏ងាយស្រួលក្នុង La Liga ឡើយ ហើយនេះហាក់ដូចជាការឈ្នះដ៏ងាយស្រួលមួយ ប៉ុន្តែ ដោយសារតែយើងលេងបានល្អ»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «Real មិនដែលបោះបង់ឡើយ។ យើងនឹងប្រជែងដណ្តើមពាន រហូតដល់ការប្រកួតចុងក្រោយដែលយើង»៕
ប្រភពព័ត៌មាន៖ Channel News Asia